ព័ត៌មានអន្ដរជាតិ
ប៉ូលិសវៀតណាម បង្ក្រាបបានគ្រឿងក្នុងគោ និងក្របីខូចគុណភាពជាង ១តោន ត្រៀមចែកចាយតាមហាង
អាជ្ញាធរវៀតណាមស្ថិតនៅខេត្ត Ha Tinh ជាប់មាត់សមុទ្រនៃប្រទេសវៀតណាម បានចុះបង្ក្រាបនិងរឹបអូសនូវគ្រឿងក្នុងសត្វ ព្រមទាំងស្បែកក្របី-គោ ជាង១តោន ដែលមិនស្គាល់ប្រភពច្បាស់លាស់ នៅលើរថយន្តដឹកទំនិញមួយដែលត្រៀមនឹងចែកចាយតាមហាងនានា។ នេះបើយោងតាមកាសែត Dan Tri បានរាយការណ៍ថា នៅព្រឹកថ្ងៃទី២១ ខែឧសភា ។

នាយកដ្ឋាននគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត Ha Tinh ស្ថិតនៅភាគខាងជើងវៀតណាម បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ខែឧសភា ប៉ូលិសបានសម្របសម្រួលជាមួយកម្លាំងអន្តរាគមន៍ បានរកឃើញរថយន្តមួយគ្រឿង ដែលគួរឲ្យសង្ស័យខ្លាំង ទើបបូលិសតាមដាន និងត្រួតពិនិត្យ នាំឲ្យរកឃើញគ្រឿងក្នុងសត្វសុទ្ធតែខូចគុណភាពទាំងអស់។
ក្នុងកំឡុងពេលត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញបាវ និងថង់ច្រកគ្រឿងក្នុងសត្វរាប់សិបថង់នៅខាងក្រោយរថយន្ត ដែលមានផ្ទុកខ្លាញ់ និងស្បែកគោ រួមទាំងក្របីជាងមួយតោន។ ជាពិសេសគ្រឿងក្នុងទាំងនោះ ផ្ទុកនូវក្លិនស្អុយ ទឹកកខ្វក់ដែលបានលេចចេញពីការវេចខ្ចប់ ពាសពេញរថយន្តដឹកទំនិញ។

ទោះជាយ៉ាងណា ដោយសារតែអ្នកបើកបរ ឈ្មោះ Le Van Hung មិនបង្ហាញឯកសារដែលបញ្ជាក់ពីប្រភពដើមស្របច្បាប់ និងមិនមានវិញ្ញាបនបត្រពីការដឹកជញ្ចូន ទើបប៉ូលិសសម្រេចឃាត់ខ្លួនតែម្ដង។ លោកបាននិយាយថា តាមពិតទៅខ្លួនត្រូវគេជួលឲ្យដឹកជញ្ជូនអាហារខាងលើ ដើម្បីចែកចាយទៅដៃគូនៅទីផ្សារ ឬនាំចូលតាមភោជនីយដ្ឋាន និងហាងស្រាក្នុងប្រទេសវៀតណាម។
អាជ្ញាធរបានពិន័យអ្នកបើករថយន្ត និងរឹបអូសសរីរាង្គខាងក្នុងកខ្វក់យកទៅដុតបំផ្លាញតាមបទប្បញ្ញត្តិ។ យោងតាមក្រឹត្យលេខ ១២៤/២០២១ ក្នុងប្រទេសវៀតណាម ការផាកពិន័យរដ្ឋបាលអតិបរមាចំពោះការរំលោភបំពានលើវិស័យសុវត្ថិភាពចំណីអាហារសម្រាប់បុគ្គលម្នាក់ៗគឺ ១០០ លានដុង ហើយសម្រាប់ស្ថាប័នឬក្រុមហ៊ុន អាចឈានដល់ ២០០ លានដុងឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាវៀតណាម Thuy Tien ត្រូវចាប់ខ្លួន ក្នុងសំណុំរឿងផ្សាយផលិតផលក្លែងបន្លំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


