Connect with us

ព័ត៌មានជាតិ

ផ្សារវើនសៃ គឺ​ជា​កន្លែង​លក់​បន្លែ ត្រី សាច់​ បែប​ធម្មជាតិ​របស់​ជនជាតិ​ដើម​ភាគ​តិច​ឡាវ ដោយ​មិន​ប្រើ​ជាតិ​គីមី

បានផុស

នៅ

នៅទីរួមស្រុកវើនសៃជាទីកន្លែង ដ៏ដាច់ស្រយាលមួយដែលមានផ្សារមួយ ភាគច្រើន​អ្នកលក់ដូរបន្លែផ្លែឈើ គឺ​ជា​ជនជាតិភាគតិចឡាវនិងចាម។ នៅរៀងរាល់ព្រឹក មានជនជាតិភាគតិចឡាវនិងជនជាតិដើមភាគតិចផ្សេងទៀត តែង​តែ​នាំ​យក​បន្លែ​ដែល​រក​បាន​ពី​ព្រៃ​ភ្នំ​និង​ត្រី​នេសាទ យកមកលក់នៅម៉ោងប្រហែលម៉ោង៥ ព្រឹក ។ បន្លែ​ត្រី​សាច់​ទាំង​នេះ រក​បាន​ពីការប្រមូលពីតាមភូមិ ហើយ​ក៏​យក​ទៅលក់ នៅលើទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជីវភាពប្រចាំថ្ងៃ ប្រជាជននិយមដាំដំណាំ បន្លែផ្លែឈើដោយខ្លួនឯង ដោយមិនប្រើជាតិគីមី។ ផ្សារនេះស្ថិតនៅភូមិ បានប៉ុង ឃុំ ប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី នៅជាប់និងទន្លេសេសាន ដែលជាទីតាំងជាប់និងថ្នល់លំទីប្រជុំជន ស្រុកវើនសៃ។

លោកស្រី នួន សួត ជា​ជនជាតិ​ខ្មែរ-ឡាវ បានមានប្រសាសន៍​ថា ការ​លក់​បន្លែ​នេះ​បាន​មក​ពី​ការ​ទិញ ពី​អ្នក​ស្គាល់គ្នា ដែលសុទ្ធសឹងតែដាំប្រើជីធម្មជាតិ ពិសេស​ជាង​នេះទៅ​ទៀត គឺគាត់ទៅបេះមកពីព្រៃដូចជា ស្លឹកសាត្រាវ ដើមចាហួយ ដៃដំរី ស្លឹកប៉ាស ផ្លែក្រូចឆ្មារ សណ្តែកគួរ ប្រគ្រីវ ត្រសក់ ទ្រព្យ ពពាយ ត្រកួនស្ពៃ និងបន្លែព្រៃជាច្រើនទៀត។

លោកស្រីប្រាប់ថា មុខ​របរ​នេះ បាន​ប្រាក់​គ្រាន់​ផ្គត់ផ្គង់គ្រួសារ តែមិនបានសល់ច្រើននោះទេ បានត្រឹមផ្គត់ផ្គង់គ្រួសារមិនខ្វះខាត​។ លោកស្រីបន្ថែមទៀតថា បន្លែដែលចងជាដុំៗ ១ បាច់ និងដាក់ច្រកថង់ប្លាស្ទិច តម្លៃ​វិញ​ចាប់ពី តម្លៃ ១០០០ រៀល ឡើងទៅ។

ផ្សារវើនសៃ​បាន​ដើរតួនាទី យ៉ាងសំខាន់សម្រាប់ការដោះដូរ ទំនិញឧបភោគបរិភោគ មួយដែលមានជនជាតិដើមភាគតិចឡាវ លក់ដូរច្រើននិយាយភាសាឡាវ​និង​និយាយខ្មែរ។ ផ្សារ​នេះ​ក៏​ជា​ទី​កន្លែង ចម្រុះជនជាតិដើមភាគតិច យក​បន្លែត្រីសាច់ ដែលដាំបាននិងរកបានពីធម្មជាតិ មកលក់ដូរយកប្រាក់ និងទិញយកទៅផ្ទះវិញ ដើម្បី​បំពេញ​ភាព​ខ្វះខាត ដូចជាបន្លែត្រីសាច់ផងដែរ។

នៅពេលព្រឹកតែងសម្បូរ ត្រីទន្លេ មានតូចធំ ប្រភេទខុសៗពីគ្នា និងបន្លែធម្មជាតិ តែដល់ពេលម៉ោង ០៩និង០០ព្រឹក រហូត ១០និង០០ព្រឹក បន្លែនិងត្រីសាច់ទាំងនោះ ត្រូវបានភ្ញៀវទិញអស់ បើសិនជាចង់ទិញ គឺត្រូវ​តែ​រូតរះ​ទៅទិញឱ្យទាន់​ព្រឹកព្រលឹម​ ព្រោះ​ទំនិញ​ដែល​យក​មកលក់​ ភាគច្រើន​ជា​ទំនិញ​ធម្មជាតិ​យក​មកពី​ភូមិ​ផ្សេងៗ គ្នា។ ហើយបើចង់ទិញត្រីបែបធម្មជាតិវិញ ភាគច្រើនសម្បូរបំផុត​នៅរដូវទឹកឡើង និងទឹកស្រក។ ទី​ប្រជុំជន​នេះ គឺ​ជា​ប្រភពចំណូលផង និង ប្រភពស្បៀងអាហារផង សម្រាប់​ជីវភាពរស់នៅពឹងផ្អែក​ការ​រស់នៅប្រចាំថ្ងៃ ទោះ​មិន​មាន​ទំហំ​ធំ​និង​ទំនើបក្ដី តែ​មាន​តម្លៃ​សមរម្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម