ព័ត៌មានជាតិ
ខេត្តកែបនៅតំបន់សមុទ្រ មានឆ្នេរសមុទ្រជាប់ដីគោកប្រវែងជាង ២៧ គីឡូម៉ែត្រ
ខេត្តកែបស្ថិតនៅក្នុងចំណោមខេត្តចំនួន ៤ នៅតំបន់សមុទ្រ។ ខេត្តកែបមានព្រំប្រទល់រដ្ឋបាលជាប់តំបន់ឆ្នេរដែលមានក្រុងចំនួន១ គឺក្រុងកែប និងស្រុកចំនួន ១ គឺស្រុកដំណាក់ចង្អើរ និងរដ្ឋបាលឃុំសង្កាត់ចំនួន ៥ គឺឃុំអង្កោល ឃុំពងទឹក សង្កាត់អូរក្រសារ សង្កាត់កែប និងសង្កាត់ព្រៃធំ។

ខេត្តកែបមានឆ្នេរសមុទ្រជាប់នឹងដីគោកប្រវែង ២៧,១៣ គីឡូម៉ែត្រ ដែលក្នុងនោះចែកចេញជា ៥ ប្រភេទ មានឆ្នេរខ្សាច់ប្រវែង ២,២២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង ឆ្នេរថ្មប្រវែង ១១,៤២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង ឆ្នេរភក់ប្រវែង ៦,៧៦ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង ឆ្នេរព្រៃកោងកាងប្រវែង ៦, ៣៣ គីឡូម៉ែត្រ មានចំនួន ១០ ទីតាំង និងឆ្នេរផ្សេងៗប្រវែង ០, ៤០ គីឡូម៉ែត្រ មានចំនួន ១១ ទីតាំង។
កោះនិងប្រជុំកោះ
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ បានរកឃើញកោះ និប្រជុំកោះ នៅក្នុងភូមិសាស្ត្រខេត្តកែបមានចំនួន ១៣៖
-កោះទន្សាយ បានចុះបញ្ជីរួចមានផ្ទៃដី ១៧៨,៨៩ ហិកតា
-កោះម្ទេស មានផ្ទៃដី ០,៩៥ ហិកតា
-កោះស្វាយ មានផ្ទៃដី ៦, ៤៦ ហិកតា
-កោះអង្ក្រង មានផ្ទៃដី ៦,១២ ហិកតា
-កោះពោធិ៍ បានចុះបញ្ជីរួចមានផ្ទៃដី ៣០, ៦៧ ហិកតា
-កោះត្បាល់ បានចុះបញ្ជីរួចមានផ្ទៃដី ១៣, ៩៧ ហិកតា
-កោះអាចម៍សេះ មានផ្ទៃដី ១២, ៩១ ហិកតា
-កោះម៉ាក់ប្រាំង មានផ្ទៃដី ២,៨០ ហិកតា
-កោះស្វាយព្រៃ មានផ្ទៃដី ២,៧០ ហិកតា
-កោះសារាំង មានផ្ទៃដី ២,៦០ ហិកតា
-កោះហាលត្រី មានផ្ទៃដី ១,០២ ហិកតា
-កោះកុក មានផ្ទៃដី ០,៥៣ ហិកតា
-កោះស្ងួត មានផ្ទៃដី ០, ៣២ ហិកតា

ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដលតភ្ជាប់ទៅនឹងសមុទ្រ
ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រក្នុងភូមិសាស្ត្រខេត្តកែបមានចំនួន ៥ ទីតាំង។
ស្រែអំបិល
ស្រែអំបិលមានចំនួន ២១ ទីតាំង មានផ្ទៃដី ១ ០០៥,៦៣៧ ហិកតា ស្ថិតនៅសង្កាត់អូរក្រសារ សង្កាត់ព្រៃធំ និង សង្កាត់កែប ក្នុងក្រុងកែប និងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ៕
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


