ព័ត៌មានជាតិ
ក្នុងឱកាសចូលឆ្នាំថ្មី ខេត្តកែបត្រៀមតំបន់ត្រជាក់៣កន្លែង ដើម្បីបង្កភាពសប្បាយរីករាយជូនពលរដ្ឋ និងអ្នកទេសចរណ៍
កែប ៖ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥នេះ លោក ប៊ុន យោង អភិបាលរងខេត្តកែប ជាអ្នកនាំពាក្យឱ្យរដ្ឋបាលខេត្តកែប បានប្រាប់ឱ្យដឹងថា ខេត្តកែបដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យមានការបង្កលក្ខណៈឱ្យមានសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និង នឹងភ្ញៀវទេសចរណ៍អន្តរជាតិ ហើយអាជ្ញាធរបានត្រៀមនូវកន្លែងតំបន់ត្រជាក់មានចំនួន ៣ កន្លែងមានឆ្នេរលេងទឹក ស្រី ស និងមានឆ្នេរអង្កោលនិងបរិវេណវត្តភ្នំសសៀរ។

លោក ប៊ុន យោង អភិបាលរងខេត្តកែបជាអ្នកនាំពាក្យឱ្យរដ្ឋបាលខេត្តកែបបានបន្ថែមឱ្យដឹងទៀតថា ក្រៅពីនោះអាជ្ញាធរខេត្តនៅក្រោមការដឹកនាំ របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបយើងក៏បានរៀបចំបន្ថែមនូវសោភ័ណ្ឌភាពតាមបណ្ដាទីតាំងទេសចរណ៍ឱ្យមានការតុបតែងកែលម្អ និងឱ្យមានការបំពាក់អំពូលភ្លើងចំរុះពណ៌ឱ្យបានស្អាតនៅតាមខ្លួនទីធ្លាសាធារណៈជាដើមផងដែរ។

ជាមួយគ្នានេះ លោក ប៊ុន យោង អភិបាលរងខេត្តកែបជាអ្នកនាំពាក្យឱ្យរដ្ឋបាលខេត្តកែបបានបន្ថែមថា ខេត្តកែបដើម្បីបង្កលក្ខណឱ្យកាន់តែមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលនឹងមកលេងកម្សាន្តខេត្តកែប ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តកែបបានត្រៀមរួចរាល់នូវទីតាំងកែបសង្រ្កាន្តឆ្នាំថ្មី ដែលមានរហូតដល់៣ទីតាំង។

បន្ថែមពីនោះរដ្ឋបាលខេត្តកែប ក៏បន្តត្រួតពិនិត្យជាប្រចាំនូវការរៀបចំអនាម័យបរិស្ថាន សន្តិសុខសណ្តាប់ ពិសេសណែនាំតម្រង់ទិសអាជីវករនៅបណ្តាមូលដ្ឋានអាជីវកម្មទូទាំងខេត្តកែប ក្នុងការលក់ដូរឱ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរក្នុងនាមជាខ្មែរ។

លោក ប៊ុន យោង អភិបាលរងខេត្តកែបជាអ្នកនាំពាក្យបានបន្ថែមថា តាមរយៈការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់នូវបដិសណ្ឋារកិច្ច ក៏ដូចត្រៀមនូវសកម្មភាពកម្សាន្តសប្បាយនានា នាឱកាសចូលឆ្នាំថ្មីនេះ លោករំពឹងថា អ្នកទេសចរនឹងទទួលបាននូវស្នាមញញឹម និងបន្សល់នូវអនុស្សាវរីយ៍ល្អៗ ក្រោយពេលត្រឡប់ទៅគេហដ្ឋានវិញប្រកបដោយស្តីរីករាយ៕
ដោយ ៖ សឹង រ៉ាត់













-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស