ព័ត៌មានជាតិ
ចូលឆ្នាំ៣ថ្ងៃ ខេត្តកែបទទួលបានភ្ញៀវទេសចរជាង១៦ម៉ឺននាក់
ក្នុងរយៈពេល៣ថ្ងៃនៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកែបទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ចូលមកលេងកម្សាន្តសង្ក្រាន្តខេត្តកែប។ នេះបើយោងតាមរបាយការណ៍របស់លោក ប៉ុក ទាំង ប្រធានស្តីទីនៃមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងនាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

លោក ប៉ុក ទាំង បានបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាង១៦ម៉ឺននាក់ (១៦១,១៦៨ នាក់) បានអញ្ជើញមកចូលរួមលេងកម្សាន្តនៅខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ចំនួននេះបានកើនឡើង ០,៨៦ ភាគរយ បើធៀបកាលពីឆ្នាំ២០២៤។ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន៧៦៣នាក់ ថយចុះចំនួន១៤.៤៦ភាគរយ បេីធៀបនឹងឆ្នាំ២០២៤កន្លងទៅ។ ដោយឡែកសភាពការណ៍ពាក់ព័ន្ធទេសចរ មិនមានបាតុភាពណាមួយកើតឡើងបង្កអោយប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ។

បន្ថែមពីនោះ យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការដ្ឋាននគរបាលខេត្តកែបបានប្រាប់ឱ្យដឹងថា ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ លោកបានដាក់កម្លាំងក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ទៅតាមគោលដៅតំបន់ត្រជាក់ទាំង៣ នៅក្នុងខេត្តកែប មានសភាពការណ៍ទូទៅលក្ខណៈល្អប្រសើរ។

ទោះមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិបានចូលមកលេងកម្សាន្តច្រើន តែយើងបញ្ចៀសបាននូវការកកស្ទះសណ្ដាប់ធ្នាប់ចរាចរណ៍បានដោយរលូន៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ