Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលពន្ធបាន ២,៧ពាន់លានដុល្លារ នៅឆ្នាំ ២០២១

បានផុស

នៅ

ការប្រមូល​ចំណូលពន្ធ-អាកររបស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅឆ្នាំ ២០២១ សរុប​បានប្រមាណ​ជាង ២,៧ពាន់លាន​ដុល្លារ​ ស្មើនឹង​១២៤, ០២%​ ពោលគឺកើន​លើស​ផែនការ​ច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២១។​ កំណើន​លើសផែនការ​នៃការ​ប្រមូលពន្ធ​នេះ ​គឺដោយសារ​ការយកចិត្តទុក​ដាក់​របស់​មន្ត្រី ​ការអនុវត្ត​នូវប្រព័ន្ធ​គ្រប់គ្រង​លិខិត​ប្រកាសពន្ធ​លើប្រាក់​ចំណេញ​តាមអនឡាញ ​និងការ​ប្រកួតប្រជែង​ដោយស្មើភាពគ្នា​ក្នុង​ចំណោម​មជ្ឈដ្ឋាន​វិនិយោគក្នុង​ប្រទេស​កម្ពុជា។​ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល​ អគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធដារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កម្ពុជាសម្រេចបានចំណូលពន្ធ-អាករសរុបចំនួន ២៧៨១,៩២លានដុល្លារ  ស្មើនឹង១២៤,០២%។ យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារប្រមូលចំណូលពន្ធឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ចំនួននេះ គឺលើសផែនការឆ្នាំ២០២១ ចំនួន៥៣៨,៨៥លានដុល្លារ ស្មើ២៤ ,០២% ដែលអគ្គនាយកដ្ឋានបានកំណត់ប្រមូលចំណូលពន្ធចំនួនតែជាង២,២ពាន់លានដុល្លារ (២២៤៣,០៧លានដុល្លារ)ប៉ុណ្ណោះ។

ទោះបីជាលទ្ធផលប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងឆ្នាំ២០២១កន្លងទៅមានភាពប្រសើរច្រើនយ៉ាងណាក្តី ប៉ុន្តែបើធៀបជាមួយនឹងចំណូលពន្ធក្នុងរយៈពេលដូចកាលពីឆ្នាំ២០២០ គឺថយចុះប្រមាណជាង១០៧,០៩លានដុល្លារ ស្មើនឹង-៣,៧១% ខណៈទំហំចំណូលពន្ធក្នុងឆ្នាំ២០២០មានចំនួនជិត៣ពាន់លានដុល្លារ (២ ៨៨៩,០២ ​លាន​ដុល្លារ)។  

ចំណែកការប្រមូលពន្ធសម្រាប់ខែធ្នូឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំនួនជាង២២១,៦៨លានដុល្លារ ស្មើនឹង៩ ៨៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺមានចំនួនជាង២៤០លានដុល្លារ៕ អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម