KPT+
មុនជោគជ័យសព្វថ្ងៃ សហគ្រិន អាមេរិក ទាំង ៥ នេះ មានជីវិតលំបាកវេទនា ស្ទើររើខ្លួនមិនរួច
អាមេរិក ត្រូវបានគេស្គាល់ថា ជាទឹកដីចម្រុះជាតិសាសន៍ និងវប្បធម៌ ហើយបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានគំនិតច្នៃប្រឌិត និងជោគជ័យ លើភាពជាសហគ្រិនមកដល់បច្ចុប្បន្ន។
ក្នុងនោះ មានក្រុមហ៊ុនកាលពីសម័យមុនដូចជា Standard Oil, Ford Motor Company និង Carnegie Steel Company រហូតដល់ក្រុមហ៊ុននាបច្ចុប្បន្ននេះ ដូចជា Meta (អតីត Facebook) និង Google សហគ្រិនអាមេរិក បានផ្លាស់ប្ដូររបៀប ដែលពិភពលោកកំពុងដំណើរការ។
យ៉ាងណាមិញ ខាងក្រោមនេះ គឺ ជាកំពូលសហគ្រិនអាមេរិក ដែលជោគជ័យទាំង ៥ រូប និងមានឥទ្ធិពលលើពិភពលោក នាបច្ចុប្បន្ន។
១ Andrew Carnegie

គឺជាសហគ្រិនជនជាតិអាមេរិក ដោយបានធ្វើអន្តោប្រវេសន៍ មកពីប្រទេសស្កុតឡែន។ លោកកើតក្នុងវណ្ណៈតូចទាបគ្រួសារបានធ្វើអន្តោប្រវេសន៍ទៅរដ្ឋ Pennsylvania ជាកន្លែងដែលពួកគេមានរបៀបរស់នៅប្រសើរជាងមុន។ ក្រោយមក លោកបានបង្កើតក្រុមហ៊ុន Carnegie Steel ដោយពង្រីកវាឲ្យក្លាយជាក្រុមហ៊ុនដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
បន្ថែមពីលើភាពជោគជ័យនៃក្រុមហ៊ុន Carnegie បានក្លាយជាអ្នកវិនិយោគដ៏ជោគជ័យម្នាក់ ដោយប្រើលុយដែលរកបានតាមរយៈក្រុមហ៊ុនដែក គាត់បានវិនិយោគនៅក្នុងក្រុមហ៊ុនរថយន្តផ្សេងៗ សេវាកម្មផ្ញើសារ និងដីដែលមានប្រេងបម្រុង។ ក្រោយមក លោកបានស្លាប់នៅឆ្នាំ ១៩១៩ និងបន្សល់ទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ៣៥០ លានដុល្លារ ដែលនៅឆ្នាំ ២០២១ នេះ វាមានតម្លៃជិត ៥.៥ ពាន់លានដុល្លារ។
២ Henry Ford

មិនដូច Andrew Carnegie ទេ Henry Ford គឺជាពលរដ្ឋដែលកើតនិងធំធាត់នៅ Michigan ។ លោកកើតក្នុងគ្រួសារដែលមានដើមកំណើត មកពីប្រទេសអង់គ្លេស និងអៀរឡង់ ដោយមានជីវភាពធូរធារ ទោះបីជាមិនមានទ្រព្យសម្បត្តិក៏ដោយ។ Ford ជាមនុស្សឧស្សាហ៍ព្យាយាម ទីបំផុតបានបញ្ចប់ការហ្វឹកហាត់ ជាមួយក្រុមហ៊ុន Detroit Dry Dock ។ នៅឆ្នាំ ១៨៩១ លោកបានជួបជាមួយ Thomas Edison ហើយបានប្រាប់ពីគំនិតខ្លួនដែលមានចំពោះរថយន្ត ទៅ Edison។ ក្រោយមក Edison បានចូលចិត្តគំនិតនេះ ហើយអនុញ្ញាតឲ្យ Ford ប្រើឃ្លាំងរបស់គាត់ដើម្បីអភិវឌ្ឍ និងផលិតគំរូដើមនៃរថយន្ត។ ដោយប្រើគំរូដើម មិនយូរប៉ុន្មាន គាត់បានបង្កើតក្រុមហ៊ុនរថយន្ត Detroit ។
ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ មានរយៈពេលខ្លី ដោយសារផលិតផលនេះ មិនស្របតាមស្តង់ដាររបស់ Ford ។ គាត់បានបន្តស្វែងរកក្រុមហ៊ុនរថយន្ត Cadillac Motor Car ដែលបរាជ័យផងដែរ មុនពេលចាប់ផ្ដើមក្រុមហ៊ុន Ford Motor ។ គាត់បានចាប់ផ្ដើមលើកទី ៣ នៅក្នុងក្រុមហ៊ុនរថយន្តមួយ បានធ្វើគាត់ជោគជ័យយ៉ាងខ្លាំង ជាមួយនឹងការលក់ប្រចាំឆ្នាំលើសពី ១២៧.១ ពាន់លានដុល្លារ មកទល់ពេលនេះ។
៣ Oprah Winfrey

នាងគឺជាឧទាហរណ៍ដ៏អស្ចារ្យ នៃរឿងជោគជ័យរបស់អាមេរិក។ ឆ្នាំ ១៩៨៦ Winfrey បានបង្ហាញអតីតកាលខ្លួនថា គឺជាជនរងគ្រោះ នៃការរំលោភផ្លូវភេទនៅអាយុ ៩ ឆ្នាំ ហើយមានផ្ទៃពោះនៅអាយុ ១៤ ឆ្នាំ មុនពេលបាត់បង់កូនអំឡុងពេលសម្រាលកូន។ ការសាកល្បង និងទុក្ខលំបាកទាំងនេះ បានផ្ដល់ឲ្យនាងនូវទស្សនវិស័យ និងទំនុកចិត្តដែលបានជួយឲ្យនាងចាប់ផ្ដើមកម្មវិធីទូរទស្សន៍ដំបូងក្នុងឆ្នាំ ១៩៨៣ ។
នាងបានពង្រីកម៉ាកយីហោជាលំដាប់ និងអាណាចក្ររបស់នាង ដោយបានបង្កើតក្រុមហ៊ុន Harpo Studios ដែលជាក្រុមហ៊ុនពហុព័ត៌មាននៅឆ្នាំ ១៩៨៨។ Winfrey រួមជាមួយនឹង Discovery Communications បានបង្កើត OWN (Oprah Winfrey Network) នៅក្នុងឆ្នាំ ២០០៨ ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយផ្សេងទៀត ដែលទាក់ទាញអ្នកមើលទូរទស្សន៍រាប់លាននាក់។
៤ Bill Gates

លោក ជាសហគ្រិនផ្នែកបច្ចេកវិទ្យាដ៏ល្បីរបស់អាមេរិក និងជាមហាសេដ្ឋីលំដាប់ទី ៤ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបជាង ១៣៣ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១។
Gates កើតនិងធំធាត់នៅទីក្រុង Seattle រដ្ឋ Wash ហើយបានចាប់ផ្ដើមអាជីវកម្ម ជាមួយនឹងកុំព្យូទ័រផ្ទាល់ខ្លួនតាំងពីតូចជាមួយមិត្តភក្តិដូចជា Paul Allen ។ ដោយបង្ហាញពីភាពប៉ិនប្រសប់ និងការសន្យាជាច្រើន លោកបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Harvard ជាកន្លែងដែលគាត់បានជួប Steve Ballmer មុនពេលឈប់រៀន ដើម្បីចាប់ផ្ដើមកម្មវិធី Microsoft។
ដោយមានជំនួយពី Allen, Ballmer និងអ្នកផ្សេងទៀត បានបង្កើត Microsoft ដែលឥឡូវនេះមានតម្លៃជាង១ពាន់ពាន់លានដុល្លារ ដោយផ្អែកលើមូលធនប័ត្រទីផ្សារ ធ្វើឲ្យវាក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុត និងមានឥទ្ធិពលបំផុតមួយរបស់ពិភពលោក។ ក្នុងឆ្នាំ ២០២០ គាត់បានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ Microsoft ដើម្បីផ្ដោតលើកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួន លើមូលនិធិ Bill & Melinda Gates Foundation។
៥ Larry Page

គឺជាសហស្ថាបនិករបស់ Google នៃម៉ាស៊ីនស្វែងរកលេខមួយរបស់ពិភពលោក។ Google ត្រូវបានចាប់ផ្ដើមដោយ Page និងសហស្ថាបនិកគឺលោក Sergey Brin ខណៈដែលពួកគេជានិស្សិតថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Stanford ។ ជាមួយនឹងការវិនិយោគដំបូងត្រឹមតែ ១០០,០០០ ដៃគូទាំងពីរ បានរីកចម្រើនយ៉ាងឆាប់រហ័ស ទៅជាក្រុមហ៊ុនចម្រុះជាតិសាសន៍។
ក្នុងឆ្នាំ ២០១៥ Google ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីបង្កើតក្រុមហ៊ុនមេ Alphabet Inc. ជាមួយនឹង Page ដោយលោកបានបម្រើការជា CEO។ Page មានទ្រព្យសម្បត្តិសុទ្ធ ១២៦ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បែងចែកឲ្យច្បាស់ រវាងបុគ្គលជោគជ័យ និង គ្រូជោគជ័យ
ចុចអាន៖រឿង ៥ យ៉ាងដែលសហគ្រិនគ្រប់រូបអាចរៀនពី Oprah Winfrey

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង