KPT+
រឿង ៥ យ៉ាងដែលសហគ្រិនគ្រប់រូបអាចរៀនពី Oprah Winfrey
មិនត្រឹមជាអ្នកផលិតកម្មវិធីសម្រាប់ប្រព័ន្ធផ្សព្វផ្សាយយក្ខប៉ុណ្ណោះទេ អ្នកស្រី Oprah Winfrey ក៏ជាតារាល្បីបំផុតមួយផងដែរ។ ទ្រព្យសម្បត្តិសុទ្ធរបស់ Oprah ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២.៥ ប៊ីលានដុល្លារ ហើយឥទ្ធិពលរបស់នាងបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីនាងបានកំណត់គំនិតនៅក្នុងទសវត្សរ៍ទី ៧០ ។

នេះគឺជារឿង ៥ យ៉ាង ដែលសហគ្រិនអាចរៀនសូត្រពី Oprah winfrey ៖
១. ដឹងថាខ្លួនឯងជានរណា
ត្រូវដឹងខ្លួនឯងជានរណា និងអ្វីដែលយើងកំពុងធ្វើនៅទីនេះ ឬអ្វីផ្សេងទៀតនឹងកើតឡើង ចំណង់ចំណូលចិត្តនាំឲ្យមានគោលបំណង។ សម្រាប់ Oprah វាមិនមែនអំពីការទទួលបានជោគជ័យឬមានកេរ្តិ៍ដំណែលនោះទេ តែជាការបំពេញនូវការបញ្ចេញមតិរបស់ខ្លួនឯងថាជាមនុស្សបែបណា។
តើយើងនឹងធ្វើអ្វី ប្រសិនបើយើងជាមនុស្សចុងក្រោយនៅលើផែនដី ហើយតើអ្វីទៅជាអំណោយតែមួយគត់របស់យើង ដែលមិនទាន់ត្រូវបានគេដឹង? តើយើងកំពុងរស់នៅក្នុងភាពពិតនាពេលនេះ ឬមានអ្វីដែលត្រូវការផ្លាស់ប្ដូរ? “ ចំណងចំណូលចិត្តគឺជាថាមពល “។

២. ជ្រើសរើសអ្វីដែលត្រឹមត្រូវ
នៅគ្រប់ស្ថានការណ៍រាល់ការសន្ទនានិងគ្រប់ផ្លូវបំបែក Oprah បានជ្រើសរើសយកភាពល្អប្រសើរ។ នាងជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវនៅពេលនេះ តែមិនមែនជាជម្រើសងាយឡើយ។ Oprah បាននិយាយថា“ ធ្វើបានល្អបំផុតនៅពេលនេះ ធ្វើឲ្យខ្លួនឯងស្ថិតក្នុងកន្លែងល្អសម្រាប់ពេលបន្ទាប់ទៀត” ។
៣. នៅពេលគ្មានការតស៊ូនោះកម្លាំងក៏គ្មាន

Oprah និយាយថា “បង្វែររបួសរបស់យើងទៅជាប្រាជ្ញា” ។ រៀនពីវិធីដើម្បីជម្នះភាពលំបាក ផ្លាស់ទីឧបសគ្គពីអតីតកាល និងលូតលាស់នៅក្នុងវិបត្តិ។ នាងបានបង្កើតកំណត់ត្រាថ្មីៗក៏ដូចជាក្លាយជាអ្នកជួយដល់អ្នកដទៃ ដោយការតស៊ូនិងបង្វែរបញ្ហា។
តើយើងមានអំណរគុណចំពោះការតស៊ូមួយណា? តើការប្រយុទ្ធមួយណាដែលបានបង្កើតយើងហើយតើសំណាងអាក្រក់ណា ដែលបានបង្រៀនយើងឲ្យខិតខំបន្ថែមទៀត?
ត្រូវចងចាំថាបើគ្មានការអនុវត្តទេ យើងមិនអាចបង្កើតសាច់ដុំបានទេ។ បើគ្មានហ្វឹកហាត់ខ្លាំងក្លាយើងមិនអាចឈ្នះការប្រកួតប្រដាល់បានទេ។ ប្រភពនៃកម្លាំងរបស់យើងគឺជាភ្នំដែលយើងបានប្រមូលផ្ដុំរួមគ្នា។
៤. ធ្វើខ្លួនមានតម្លៃដើម្បីនាំមកជាមួយភាពជោគជ័យ
អំណាចដ៏អស្ចារ្យកើតឡើងពីការទទួលខុសត្រូវ ហើយភាពជោគជ័យដ៏អស្ចារ្យគឺកើតឡើងពីការរិះគន់។ ការទទួលស្គាល់របស់ Oprah គឺថា “ មនុស្សមិនចូលចិត្តយើង” ទេ ពីព្រោះភាពជោគជ័យរបស់យើងឆ្លុះបញ្ចាំងពីពួកគេ នូវអ្វីដែលពួកគេមិនស្គាល់នៅក្នុងខ្លួន។ ធ្វើតាមក្ដីសុបិនរបស់យើង រួមទាំងកាលៈទេសៈអំណោយផល ដើម្បីឈ្នះ នាំមកនូវមិត្តភ័ក្ដិនិងអ្នកគាំទ្រ ព្រមទាំងសត្រូវនិងការច្រណែនមកដែរ។

៥. សេវាកម្មឲ្យគ្នាគឺស្មើភាពជោគជ័យ
នៅក្នុងសុន្ទរកថាចាប់ផ្ដើមឆ្នាំ ២០១៩ លោកស្រី Oprah បានដកស្រង់សម្ដីរបស់លោក Martin Luther King ថា“ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចល្បីល្បាញនោះទេ ប៉ុន្តែគ្រប់គ្នាអាចមានភាពអស្ចារ្យពីព្រោះភាពអស្ចារ្យត្រូវបានកំណត់ដោយសេវាកម្ម” ។
Oprah ជឿជាក់ថា “ វិធីល្អបំផុតដើម្បីទទួលជោគជ័យ គឺស្វែងរកអ្វីដែលយើងចូលចិត្ត បន្ទាប់មករកវិធីដើម្បីផ្ដល់ជូនអ្នកដទៃតាមទម្រង់នៃសេវាកម្ម” ។
សេវាកម្មមានន័យថា សកម្មភាពនិងពាក្យរបស់យើង ស្វែងរកមនុស្សពិតប្រាកដនៅពេលពួកគេត្រូវការហើយស្ដាប់ពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ forbes
ចុចអាន៖ មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


