KPT+
បែងចែកឲ្យច្បាស់ រវាងបុគ្គលជោគជ័យ និង គ្រូជោគជ័យ
ខណៈសង្គមរបស់យើង កំពុងយល់ច្រលំពេញទី នឹងប្រយោគពីរឃ្លា រវាងបុគ្គលជោគជ័យ និង គ្រូជោគជ័យ។ តាមពិតទៅ ប្រយោគទាំងពីរនេះ បើទោះជាមានសំនៀងសរសេរស្រដៀងគ្នាក៏ពិតមែន តែអត្ថន័យគឺមិនដូចគ្នាឡើយ។
កម្ពុជាថ្មី សូមបង្ហាញពីប្រយោគនេះឲ្យមិត្តអ្នកអាន បានជ្រាបច្បាស់ និងលែងមានមន្ទិលសង្ស័យ ដើម្បីកុំឲ្យមានការយល់ច្រឡំ។
បុគ្គលជោគជ័យ

បុគ្គលជោគជ័យ គឺក្រុមមនុស្សមិនសំដៅ ទៅ លើអ្នកមានឬក្រនោះទេ និងជាមនុស្សខិតខំធ្វើការមិនគិតយប់ថ្ងៃ។ ពួកគេមើលឃើញភាពលំបាកជាមេរៀន ហើយយកវាមកបង្រៀនខ្លួនឲ្យរឹងមាំ មិនដែលរាថយ យកបញ្ហាលំបាកៗមកជាគន្លឹះ និងទុកជាការកែលំអខ្លួន ឲ្យក្រោកឡើងម្ដងទៀត។
ជាទូទៅ ពួកគេមិនដែលតាំងខ្លួនថាជាក្រុមជោគជ័យ តែពួកគេតែងបង្រៀនមនុស្សទាំងអស់ ឲ្យរឹងមាំ ហ៊ានលះបង់ មានអំណត់ និងតស៊ូក្នុងជីវិតជានិច្ច។
បុគ្គលជោគជ័យ តែងប្រងៀនមនុស្សដោយប្រយោល ហើយជាធម្មតា សង្គមតែងដាក់ឈ្មោះឲ្យពួកគេថាជាបុគ្គលជោគជ័យ ខណៈឃើញពីសកម្មភាពដែលពួកគេបានធ្វើកន្លងមក។
គ្រូជោគជ័យ

ចំពោះនិយមន័យប្រយោគនេះសំដៅ ដល់ បុគ្គលដែលមានចំណេះក្នុងវិស័យការងារ ឬមានបទពិសោធន៍ច្រើន នឹងធ្វើការចែករំលែកទៅ កាន់អ្នកផ្សេងទៀត ដែលមករកខ្លួន។ គ្រូជោគជ័យមិនមែនជាអ្នកមានមកពីណាឡើយ តែគេនោះអាចជួយមនុស្សជុំវិញ ឬអាចថាម៉្យាងទៀត ជួយអ្នកកំពុងលិចលង់នឹងបញ្ហាណាមួយក្នុងសង្គម។
ជាធម្មតា ពួកគេតែងបើកវគ្គសិក្សាបង្រៀនវិនិយោគគិន អ្នករកស៊ី ឬបើកអាជីវកម្មណាមួយឲ្យរីកចម្រើនទៅ មុខដោយយោងទៅ តាមបទពិសោធន៍ ដែលខ្លួនមានជាក់ស្ដែង។
ទាំងបុគ្គលជោគជ័យ ឬគ្រូជោគជ័យ ម្នាក់ៗសុទ្ធតែជាមនុស្សប្រកបដោយចំណេះដឹង បទពិសោធន៍ និងបានសិក្សាស្វែងយល់ពីភាពលំបាក មកជាមេរៀនបង្រៀនពួកគេឲ្យរឹងមាំជាងមុន។
ប៉ុន្តែមិនថាបុគ្គលជោគជ័យ ឬគ្រូជោគជ័យ ប្រសិនបើម្នាក់ណា តាំងខ្លួនមានអំនួត គ្មានសីលធម៌ក្នុងខ្លួន ទោះជោគជ័យផុតមេឃ ក៏គ្មានតម្លៃអ្វីឲ្យគោរពកោតក្រែងដូចគ្នា។ ម៉្យាងវិញទៀតបុគ្គលទាំងពីរនេះ ត្រូវរៀនសូត្រអំពីសុជីវធម៌ សីលធម៌ និងគុណធម៌ជារៀងរហូត បើទោះបីជាមានចំណេះដឹង ចែករំលែកទៅ កាន់អ្នកផ្សេងក៏ដោយ។
ដោយឡែកកាលពីថ្មីៗនេះ សហគ្រិនល្បីឈ្មោះពីររូប បានបង្ហាញទស្សនក្រោយពាក្យគ្រូជោគជ័យ បានរងការរិះគន់យ៉ាងខ្លាំងក្លា នៅ លើបណ្ដេញសង្គម។ ដោយលោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន ថ្នាំពណ៌ធម្មជាតិ Cam – Paint បានមានប្រសាសន៍ថា « វាមិនអាស្រ័យទៅលើសហគ្រិនជោគជ័យ គ្រូជោគជ័យ ឬគ្រូមិនជោគជ័យទេ មានពេលខ្លះការឆ្គាំឆ្គងសុជីវធម៌រស់នៅ វាមិនមែនមានន័យថា ឲ្យតែគ្រូជោគជ័យសុទ្ធតែមានបញ្ហាអញ្ចឹងទេ តាមពិតមនុស្សដែលមិនជោគជ័យ មានបញ្ហាច្រើនលើសលុបជាងអ្នកជោគជ័យទៅទៀត ប៉ុន្តែដោយសារគេមិនស្គាល់គាត់ អ៊ីចឹងគ្មានអ្នកណាទៅកត់ចំណាំគាត់ ឬទៅ តាមដានទេ ហើយម្យ៉ាងទៀត ដោយសារគាត់បរាជ័យទៅហើយ មិនត្រូវបានគេដឹងគេស្គាល់»

ចំណែកលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានបញ្ចេញទស្សនថា សាធារណជនគួរតែលើកទឹកចិត្តដល់បុគ្គលដែលមានបទពិសោធន៍ការងារច្រើន ក្នុងការចែករំលែកចំណេះដឹង។ ប៉ុន្តែបុគ្គលដែលតាំងខ្លួនជាគ្រូជោគជ័យ មិនគួរមានអំនួត ដោយផ្ដល់ភាពអស្ចារ្យឲ្យខ្លួនឯងខ្លាំងពេកទេ ព្រោះកុំឲ្យសង្គមចាត់ទុកថា ឲ្យតែអ្នកចែករំលែកសុទ្ធតែជាអ្នកចង់បានមុខមាត់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សហគ្រិនល្បីឈ្មោះពីររូបបង្ហាញទស្សន ក្រោយពាក្យ«គ្រូជោគជ័យ» កំពុងរងការរិះគន់ខ្លាំងលើបណ្តាញសង្គម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


