Connect with us

ព័ត៌មានជាតិ

ពីរ​តំបន់​នៅ​ខេត្តសៀមរាប មាន​ភ្ញៀវ​ទេសចរ​ទៅលេង​ច្រើន​ ថ្ងៃបុណ្យចូលឆ្នាំចិន

បានផុស

នៅ

សៀមរាប៖ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា តំបន់កម្សាន្ត​ចំនួនពីរ​នៅ​ខេត្ត​សៀមរាប​មាន​ភ្ញៀវ​ទៅលេង​ច្រើន​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ចិន។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៏ខេត្តសៀមរាបបាន​អះអាងថា ភ្ញៀវទេសចរដើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តសៀមរាបរយះពេល ៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំចិនមានចំនួនប្រមាណ ៥៨ ៩៥៣ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្ញៀវ​ដែល​ធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារភាគច្រើន​ផ្តោត​​ក្នុង​ការ​ដើរកម្សាន្ត​មាន​ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៣៨ ០០០ នាក់ និង​រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៩ ០០០ នាក់។ ក្រៅពីនេះ​នៅ​តាម​សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ១០ ០០០ នាក់។

លោកប្រធានមន្ទីរទេសចរក៏បានបញ្ចាក់ទៀតថា ភ្ញៀវទេសចរបរទេសដែល​ចូល​មកតាមផ្លូវអាកាសមានចំនួន ៣២៩ នាក់៕

អត្ថបទ៖ គឿនវ៉េត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម