Connect with us

ព័ត៌មានជាតិ

ដឹងទេ នៅ​ក្រុង​បាត់ដំបង​មាន​ផ្សារ​ទាំំងអស់ប៉ុន្មាន?

បានផុស

នៅ

ខេត្តបាត់ដំបង÷ មន្ត្រីសាលាក្រុងបាត់ដំបងបានលើកឡើងថា នៅក្នុងក្រុងបាត់ដំបងបាន​បង្កើត​ផ្សារ​ជាច្រើនកន្លែង ដើម្បីសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការ​ដោះដូរទំនិញ​គ្រប់ប្រភេទកុំឲ្យកកស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបាត់ដំបង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា បច្ចុប្បន្នក្នុងក្រុងបាត់ដំបងមានផ្សារចំនួន ០៩ ក្នុងនោះមានទីផ្សារឯកជនចំនួន ០២។

ផ្សារសំខាន់ៗទាំង ០៩ នៅក្នុងក្រុងបាត់ដំបងរួមមាន ១,ផ្សារធំបាត់ដំបង (ផ្សារណាត់) ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ២,ផ្សារបឹងឈូក ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់បាត់ដំបង ៣,ផ្សារអប្សារាផ្សារលើ ស្ថិតនៅក្នុងសង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ៤,ផ្សារ១៣មករា ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ៥,ផ្សាររោងល្ខោនស្ថិត​នៅក្នុងសង្កាត់ទួលតាឯកក្រុងបាត់ដំបង ៦,ផ្សារវត្តលៀប ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ៧,ផ្សារពោធិវង្ស ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ៨,ផ្សារភូពុយ ស្ថិតនៅក្នុងសង្កាត់អូរចារក្រុងបាត់ដំបង (ផ្សារឯកជន) និង​៩,ផ្សារហេង ឆៃលី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង (ផ្សារឯកជន)។

ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបាត់ដំបង លោកហម អរុណ ​​បាន​បញ្ជាក់ពី​ផ្សាររាត្រីដែលជាជំនួយរបស់​ADB មិនត្រូវបានរាប់បញ្ចូលក្នុងចំណោមផ្សារទាំង ០៩ ខាងលើនោះទេ ដែលមានទីតាំងក្នុងសង្កាត់ស្វាយ​ប៉ោ​​ជិតរង្វង់មូលនាគបាញ់ទឹក ទល់មុខអគ្គិសនីយខេត្តដែលខាងមន្ទីរទេសចរណ៍ដាក់បញ្ចូល​ជាទីផ្សារទេសចរណ៍ក្នុងខេត្តបាត់ដំបង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៦ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៦ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម