ព័ត៌មានជាតិ
អាជ្ញាធរ ៦ ខេត្ត ដុតបំផ្លាញគ្រឿងញៀនជាង ៣០ គីឡូ ដើម្បីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ខាងមុខ
អាជ្ញាធរចំនួន ៦ ខេត្ត បានធ្វើការដុតបំផ្លាញគ្រឿងញៀនជាង ៣០ គីឡូ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។

ពិធីដុតបំផ្លាញគ្រឿងញៀននេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងបរិវេណព្រលានយន្តហោះបែកចាន ភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀន (២៦/០៦/២៥)» ក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


យោងតាមរបាយការណ៍របស់សាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា គ្រឿងញៀនដែលធ្វើការកម្ទេចនៅថ្ងៃនេះ បានមកពីខេត្តចំនួន ៦ ក្នុងនោះ គឺ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

បើតាមរបាយការណ៍ខេត្តនីមួយៗ គឺ ១.ខេត្តបាត់ដំបង មាន ១៦០ សំណុំរឿង ក្នុងនោះមានគ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ២៦៤ ៥៩៣,៣៧ ក្រាម និងគ្រឿងញៀនប្រភេទយ៉ាម៉ា ចំនួន ១៨ ៣១០ គ្រាប់។ ២.ខេត្តពោធិ៍សាត់ មាន ១៤២ សំណុំរឿង មានគ្រឿងញៀនប្រភេទម៉ាទឹកកកទម្ងន់ ២ ៨៧៧,០១ ក្រាម និងគ្រឿងញៀនប្រភេទយ៉ាម៉ា ចំនួន ៣៧២ គ្រាប់។ ៣.ខេត្តបន្ទាយមានជ័យ មាន ១៣២ សំណុំរឿង មានគ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ៤៣ ៨៩៨,២៣ ក្រាម និងគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន ១២ ១២៩ គ្រាប់។ ៤.ខេត្តឧត្តរមានជ័យ មាន ៦៧ សំណុំរឿង មានគ្រឿងញៀនប្រភេទម៉ាទឹកកកទម្ងន់ ១ ៤២២,០១ ក្រាម និងគ្រឿងញៀនប្រភេទយ៉ាម៉ា ចំនួន ១០២ គ្រាប់។ ៥.ខេត្តសៀមរាប មាន ១២២ សំណុំរឿង មានគ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ២៦ ៦៨៥ ក្រាម។ ៦.ខេត្តប៉ៃលិន មាន ៥៦ សំណុំរឿង មានគ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ២ ៩១១,៧១ ក្រាម និងគ្រឿងញៀនប្រភេទយ៉ាម៉ា ចំនួន ២ ៦៤៩ គ្រាប់។

សរុបគ្រឿងញៀនដែលត្រូវបំផ្លាញចោល នៅថ្ងៃនេះ គឺ គ្រឿងញៀនប្រភេទម៉ាទឹកកកមានទម្ងន់ ៣៤២ ៣៨៧,៤៥ ក្រាម និងគ្រឿងញៀនប្រភេទយ៉ាម៉ា ចំនួន ៣៣ ៥៦២ គ្រាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


