សន្តិសុខសង្គម
លើករងដាំដំឡូងនៅខាងក្រោយផ្ទះ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ B60 ១១គ្រាប់
គ្រាប់បែកប្រភេទគ្រាប់ B60 និងគ្រាប់ឡង់ សរុបចំនួន១១គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ក្នុងដីនៅកណ្ដាលចម្ការ ខណៈដែលពួកគាត់កាយដីពូនរងដាំដំណាំ។

ការភ្ញាក់ផ្អើលនេះគឺបានកើតឡើងវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចកណ្ដាលចម្ការដាំដំឡូងខាងក្រោយផ្ទះប្រជាពលរដ្ឋ ភូមិកណ្ដាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋឈ្មោះ ភួង ហ៊ួត ភេទប្រុស អាយុ៥៨ឆ្នាំជាប្រជាការពារ រស់នៅក្នុងភូមិឃុំខាងលើ បានបញ្ជាក់ថា នៅមុនពេលកើតហេតុគាត់បានពូនរងដើម្បីដាំដំឡូងនៅខាងក្រោយផ្ទះក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១១គ្រាប់ ប្រភេទគ្រាប់ B60 ចំនួន១០គ្រាប់ និងប្រភេទគ្រាប់ឡង់ចំនួន១គ្រាប់។ ភ្លាមៗនោះលោកបានផ្ដល់ដំណឹងទៅសមត្ថកិច្ច ហើយក៏បានរាយការណ៍ជូនមន្ត្រីសុីម៉ាក់ ដើម្បីអនុវត្តតាមវិធីសាស្រ្តរបស់អង្គភាពជំនាញ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


