ព័ត៌មានជាតិ
ថ្ងៃដំបូង នៃពិព័រណ៍ផ្លែឈើខេត្តបាត់ដំបង ម្ចាស់ចម្ការចំនួន ១៨ លក់ទុរេនអស់ជាង ៧ តោន
នៅថ្ងៃដំបូង នៃពិព័រណ៍ផ្លែឈើខេត្តបាត់ដំបង ២០២៥ ដែលមានម្ចាស់ចម្ការទុរេនចូលរួមចំនួន ១៨ ម្ចាស់ បានលក់ផ្លែទុរេនអស់ប្រមាណជាង ៧ តោន សុទ្ធសឹងជាទុរេនមកពីតាមចម្ការក្នុងស្រុកសំឡូតទាំងអស់។



ក្នុងការរៀបចំពិព័រណ៍ផ្លែឈើ នៅក្រុងបាត់ដំបង ជាផលិតផលរបស់ខ្មែរពិតៗ បានរៀបចំឡើងដោយរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរកសិកម្មខេត្ត ដែលមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងនោះ មានការដាក់តាំងនូវផ្លែឈើជាច្រើនប្រភេទ និងផលិតផលក្នុងស្រុក ជាស្នាដៃកូនខ្មែរ ពិសេសក៏មានការរៀបចំជា “ប៊ូហ្វេទុរេន” ផងដែរ មានទីតាំងស្ថិតនៅខាងមុខសាលាខេត្តបាត់ដំបងផ្ទាល់តែម្ដង។

ការរៀបចំជាពិព័រណ៍ផ្លែឈើនេះ រដ្ឋបាលខេត្ត ក៏បានបង្កើតជាស្តង់យ៉ាងច្រើនផងដែរសម្រាប់ឲ្យអាជីវករលក់ដូរមុខទំនិញរបស់ខ្លួននៅតាមបណ្ដោយដងស្ទឹងសង្កែក្រោយខាងកើត។ ដោយឡែកសម្រាប់ស្តង់ផ្លែឈើគឺបានរៀបចំនៅខាងមុខមន្ទីរទេសចរណ៍ខេត្ត ដែលមានស្តង់សរុប ៣៣ កន្លែង ដោយស្តង់លក់ទំនិញ និងស្តង់ផ្លែឈើក្នុងស្រុក បានអនុញ្ញាតឲ្យលក់រហូតដល់ ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ ហើយសម្រាប់ប៊ូហ្វេទុរេន គឺមានរយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥។






បើតាមការបញ្ជាក់ពីមន្ទីរទេសចរណ៍ អ្នកមានបំណងចង់ញ៉ាំទុរេន គឺត្រូវទិញសំបុត្រនៅមន្ទីរទេសចរណ៍ខេត្ត ដែលមានតម្លៃមនុស្សធំ ៥ ម៉ឺនរៀល និងក្មេង ៣ ម៉ឺនរៀល អាចញ៉ាំបានដោយសេរី។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា សម្រាប់ប៊ូហ្វេទុរេននេះ គឺមានម្ចាស់ចម្ការទុរេនចូលរួមចំនួន ១៨ ម្ចាស់ ហើយនៅថ្ងៃដំបូង ត្រូវនឹងថ្ងៃទី ២៧ មិថុនា គឺ ទុរេនលក់អស់ជាង ៧ តោន ស្មើនឹង ៧.៣៥០ គីឡូក្រាម ដែលសុទ្ធសឹងជាទុរេនមកពីតាមចម្ការនៅក្នុងស្រុកសំឡូតទាំងអស់ ហើយការរៀបចំជាប៊ូហ្វេនេះ នៅមានរយៈពេល ២ ថ្ងៃទៀត ទើបបញ្ចប់៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


