ព័ត៌មានជាតិ
អត្រាបោះបង់ការសិក្សាថយចុះ ខណៈអត្រាចុះឈ្មោះចូលរៀននៅខេត្តឧត្តរមានជ័យ កើនឡើង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ” លោកស្រី មិន ធារី អភិបាលរង នៃគណៈអភិបាលខេត្តឧត្តមានជ័យ បានមានប្រសាសន៍ថា អត្រានៃការចុះឈ្មោះចូលរៀននៅខេត្តឧត្តរមានជ័យសម្រាប់ឆ្នាំនេះ មានការកើនឡើង ចំណែកអត្រាបោះបង់សាលាក៏បានថយចុះផងដែរ។

លោកស្រី មិន ធារី បានដឹងថា វិស័យអប់រំនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យអត្រានៃការចុះឈ្មោះចូលរៀនមានការកើនឡើង ដោយសារសាលារៀនបានកើនឡើងផងដែរ។ តាមគោលនយោបាយរាជរដ្ឋាភិបាល គឺបង្កើតសាលាឱ្យដល់មូលដ្ឋាន ភូមិ ឃុំ ធ្វើយ៉ាងណាឱ្យកុមារតូចៗបានចូលរៀន។ ជាមួយគ្នានោះ អាជ្ញាធរពាក់ព័ន្ធក៏បានខិតខំអប់រំផ្សព្វផ្សាយ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ យកកូនតូចៗទៅចុះឈ្មោះចូលរៀន។
លោកស្រី មិន ធារី បញ្ជាក់ថា នៅខេត្តឧត្ដមានជ័យមានសាលារៀនសរុបចំនួន ៣៦៤ សាលា។ ក្នុងនោះ សាលាមតេយ្យមានចំនួន ១០៧ សាលាមតេយ្យសហគមន៍មានចំនួន ៩៧ថ្នាក់ សាលាបឋមសិក្សាមានចំនួន ២១៨ អនុវិទ្យាល័យមានចំនួន ៣០ និងវិទ្យាល័យមានចំនួន៩។ លោកស្រីបញ្ជាក់ថា ការកើនឡើង នៃចំនួនសាលារៀននេះ គឺដោយសារតែគោលនយោបាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសាងសង់សាលាច្រើននៅតាមមូលដ្ឋានខេត្ត។

បើតាមលោកស្រី មិន ធារី សាលាឥឡូវនេះស្អាតៗទៀតផង ថែមទាំងមានសម្ភារៈ បរិក្ខារ នៅក្នុងថ្នាក់ល្អៗទៀត បានធ្វើឱ្យទាក់ទាញដល់សិស្ស មិនឱ្យបោះបង់ចោលសាលាបានច្រើន។
លោកស្រីអះអាងថា អត្រាចូលរៀននៅឆ្នាំនេះមាន ៨៥,៥៥ ភាគរយ ហើយអត្រាបោះបង់សាលាមានប្រមាណ ៤ ភាគរយប៉ុណ្ណោះ ដូច្នេះអត្រាបោះបង់សាលាបានថយចុះសម្រាប់ឆ្នាំនេះ។ មូលហេតុដោយសារតែ ទី១ ទាក់ទងទាក់ទងទៅនឹងការចំណាកស្រុក ដែលឪពុកម្ដាយ ឬក្រុមគ្រួសារទៅធ្វើការនៅខេត្តផ្សេង ឬប្រទេសផ្សេង ធ្វើឱ្យកូនត្រូវចេញទៅរស់នៅជាមួយឪពុកម្ដាយ ហើយទី២. ទាក់ទងបញ្ហាការងារក្នុងគ្រួសារ ដោយហេតុថា នៅខេត្តឧត្តរមានជ័យ ការរស់នៅមិនមានលក្ខណៈប្រមូលផ្ដុំការ គឺរស់នៅដាច់ដោយឡែក តាមភូមិតូចៗ ហើយឪពុកម្តាយចេញទៅធ្វើស្រែចម្ការរយៈពេលយូរ ហើយពួកគាត់មិនហ៊ានទុកកូនឱ្យនៅផ្ទះ ដូច្នេះនេះជាកត្តាធ្វើឱ្យមានការបោះបង់សាលាផងដែរ។
លោកស្រី មិន ធារី បានឱ្យដឹងដែរថា សម្រាប់សិស្សដែលប្រឡងជាប់បាក់ឌុបឆ្នាំនេះមានចំនួន ១ ៤៧៩ នាក់ (ស្ត្រី ៨០២នាក់) ក្នុងនោះមាននិទ្ទេស A ចំនួន ៥ នាក់ (ស្ត្រី ៣ នាក់) និទ្ទេស B ចំនួន ៣៣ នាក់, និទ្ទេស C ចំនួន ១០២ និទ្ទេស D ចំនួន ៣៣៧ និងនិទ្ទេស E ចំនួន ៤៧២ នាក់។ ចំណែកសិស្សនិទ្ទេស A ទទួលបានម៉ូតូចំនួន១ គ្រឿង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតា ក្នុងការផ្លាស់ប្តូរពីប្រទេសដែលមាន ចំណូលមធ្យម កម្រិតទាបទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចផែនការនេះ មានតែការពង្រឹង និងអភិវឌ្ឍវិស័យអប់រំទេ ដែលជាកត្តាអាទិភាពសម្រាប់ធ្វើឱ្យគោលដៅនេះឈានទៅសម្រេចបានជោគជ័យ ដោយពឹងផ្អែកលើសមត្ថភាពរបស់ប្រជាជនក្នុងការក្រេបយកចំណេះដឹងសមស្របនឹងជំនាញពាក់ព័ន្ធ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


