Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ស្ថាប័នចំនួន ៣ កំពុងរៀបចំបង្កើត​គម្រោង ឧទ្យានសន្តិភាពមេគង្គ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ស្ថាប័នចំនួន ៣ បាននិងកំពុងរៀបចំបង្កើត​គម្រោងឧទ្យានសន្តិភាពមេគង្គ ដើម្បីបន្តលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់។

នៅក្នុងពិធីបើក កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈនេះ សម្ដេតេជោនាយករដ្ឋមន្ត្រី បានបង្ហើបឲ្យដឹងថា ដើម្បីបន្តលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ សហព័ន្ធសន្តិភាពសកល ដោយសហការជាមួយក្រុមប្រឹក្សាវប្បធម៌អាស៊ី និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា កំពុងបង្កើត​គម្រោងឧទ្យានសន្តិភាពមេគង្គ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គម្រោងបង្កើតឧទ្យានសន្តិភាពមេគង្គ គឺក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃ នៃវប្បធម៌សន្តិភាព កសាងមូលដ្ឋានគ្រឹះ នៃប្រព័ន្ធសន្តិភាព និងចងក្រងឯកសារ ព្រមទាំងចែករំលែកចំណេះដឹង អំពីសន្តិភាព ផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​បង្ហាញក្ដីសង្ឃឹមថា គម្រោងបង្កើតឧទ្យានសន្តិភាពមេគង្គ នឹងនាំមកនូវលទ្ធផលផ្កែផ្កា និងអត្ថន័យ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

ធនាគារកណ្ដាលរុស្ស៊ី
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ី ព្រមានពីលទ្ធភាព​នៃការ​ធ្លាក់ចុះតម្លៃប្រេងយូរ​

ជីវិតកម្សាន្ដ១០ នាទីutes មុន

Taylor Swift ប្រាប់ហេតុផលធំមិនលេចមុខក្នុងកម្មវិធី Fashion Week ដូចគេឯង

ព័ត៌មានជាតិ១៧ នាទីutes មុន

នៅ​ភ្នំពេញ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ សម្រេច​​បាន​ជាង ៤៥ ម៉ឺនក្បាល​ដី ក្នុងចំណោម ៥០ ម៉ឺន ក្បាលដី ផែនការ​បញ្ចប់​ត្រឹមឆ្នាំ ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម