ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអាមេរិករាប់ពាន់នាក់ ដាក់ពាក្យប្រយុទ្ធជាមួយយោធា អ៊ុយក្រែន
មនុស្សរាប់ពាន់នាក់បានដាក់ពាក្យទៅស្ថានទូតអ៊ុយក្រែន នៅក្រុងវ៉ាស៊ីនតោន ក្នុងបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីជាមួយនឹងកងទ័ពអ៊ុយក្រែន។
មន្ត្រីយោធានៅស្ថានទូតបានប្រាប់ទីភ្នាក់ងារ Anadolu ថា ពួកគេបានទទួលអ៊ីមែលជាង ៣ពាន់ ពីអ្នកដែលចង់ទៅអ៊ុយក្រែន។

មន្ត្រីសុំមិនបញ្ចេញឈ្មោះរូបនេះ បានឱ្យដឹងថា «យើងបានឆ្លើយទៅពួកគេ ហើយសុំឱ្យពួកគេបំពេញពាក្យស្នើសុំ។ បន្ទាប់មកយើងនឹងពិនិត្យពាក្យសុំទាំងអស់ ហើយពិនិត្យមើលអ្នកណាដែលមានសមត្ថភាពអាចទៅបាន។ ពេលនេះយើងកំពុងដំណើរការហើយ»។ ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យ ប្រភពដដែលបង្ហើបថា មានទាំងអតីតមន្ត្រីយោធា និងជនស៊ីវិល ដែលពួកគរសុទ្ធសឹងចង់ជួយប្រជាជនអ៊ុយក្រែនដោយផ្ទាល់។

គួររំលឹកថា កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ទាហានបរទេសចំនួន ១៦,០០០ នាក់កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមសង្រ្គាមប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ហើយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកប្រយុទ្ធទាំងនោះ បាទៅដល់អ៊ុយក្រែនហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ធ្លាក់ដល់ដៃ កងទ័ពរុស្ស៊ី ហើយ
ចុចអាន៖ លោក Zelensky ៖ ២៤ ម៉ោងទៀតនឹងដឹងថា ចំណុចសម្រេចក្នុងកិច្ចចរចា ម្សិលមិញ ដំណើរការឬអត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


