ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ភ្ញៀវទេសចរកើនឡើងជាង ២០ម៉ឺននាក់ រៀងរាល់សប្តាហ៍
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងថា គិតចាប់ពីខែ មករា រហូតដល់ខែមីនា ក្នុងឆ្នាំ ២០២២ ភ្ញៀវទេសចរណ៍ចេញកម្សាន្តនៅថ្ងៃចុងសប្តាហ៍ជាមធ្យមមានជាង ២០ម៉ឺននាក់ រៀងរាល់សប្តាហ៍។

នៅក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ ក៏មានការកើនឡើងជាមធ្យមក្នុងមួយថ្ងៃជាង ១ពាន់នាក់ ផងដែរ ជាមួយនឹងជើងហោះហើរមានជាង ៩០ជើង ក្នុងមួយសប្តាហ៍។
មន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បានឲ្យដឹងដឹងទៀតថា តំបន់ទេសចរណ៍សំខាន់ៗ ដែលអាចទាក់ទាញភ្ញៀវទេសចរច្រើន មានដូចជា តំបន់សមុទ្រ មាននៅខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ក្រៅពីនេះ មានតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ជាដើម។ លើពីនេះទៀត មាននៅតំបន់អេកូទេសចរណ៍ ខេត្តមណ្ឌលគិរី ជាដើម។

ជាយុទ្ធសាស្រ្តជំរុញវិស័យទេសចរណ៍ ឲ្យកើនឡើងឆាប់រហ័ស ក្រសួងបានបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការតភ្ជាប់ជើងហោះហើរ រួមទាំងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនានា តាមរយៈការផ្តល់សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពនៅតាមគោលដៅទេសចរ។
តាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ វិស័យនេះ អាចត្រឡប់ទៅរកដូចដើមវិញត្រូវប្រើពេលយ៉ាងហោចណាស់ដល់ឆ្នាំ ២០២៧ ទើបស្ថានភាពដូចមុនកូវីដឡើងវិញ៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


