ព័ត៌មានជាតិ
ឃាត់ខ្លួនបុរសអាយុ៥៣ឆ្នាំម្នាក់និងបុរសអាយុ២៣ឆ្នាំម្នាក់ករណីបង្ហោះម៉ូតូ
នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កំលាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង បានឃាត់ខ្លួនក្រុមអ្នកផឹកស៊ីស្រវឹងជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈចំនួន០២នាក់ នៅចំនុចភូមិ ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា ក្រុមអ្នកបង្ហោះម៉ូតូដែលឃាត់ខ្លួនមានឈ្មោះ ទី១ឈ្មោះ នួន វុធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទី២៖ឈ្មោះ វ៉ាន់ យាំងឡាំ ភេទប្រុសអាយុ៥៣ឆ្នាំ មុខរបរជាងឈើបច្ចុប្បន្នរស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ព្រមទាំងដកហូតម៉ូតូចំនួន០២គ្រឿង ម៉ាកវេវអិចសេនទ័រពណ៌ខៀវគ្មានស្លាកលេខ០១គ្រឿង និងម៉ូតូម៉ាកវ៉េវពណ៌លឿងពាក់ស្លាកលេខកោះកុង1A.៣៨២៩ ចំនួន០១គ្រឿង មកកាន់មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែងធ្វើការអប់រំ និងអោយសាច់ញាតមកធានាយកទៅវិញ៕
អត្ថបទ ៖ ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


