ព័ត៌មានជាតិ
សម្ដេចតេជោសម្រេចធ្វើអត្តសញ្ញាណប័ណ្ណឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ នៅទីក្រុងវ៉ាស៊ីនតោន សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យក្រសួងជំនាញពីរសហការគ្នាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស។

សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលនៅក្រៅប្រទេសទាំងអស់ មកចូលរួមបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ពីព្រោះច្បាប់ឆ្នោតរបស់កម្ពុជាមិនអនុញ្ញាតឲ្យមានការបោះឆ្នោតពីក្រៅប្រទេសនោះទេ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍យ៉ាងនេះថា “មានរឿងមួយដែលគួរឱ្យចាប់អារម្មណ៍ ហើយត្រូវតែដោះស្រាយរវាងក្រសួងការបរទេស និងក្រសួងមហាផ្ទៃ គឺបងប្អូនប្រជាពលរដ្ឋ ដែលមកក្រៅប្រទេសនេះមិនមានសញ្ជាតិខ្មែរទេ ពីព្រោះពួកគាត់មកតាំងពីតូច ហើយអត់មានឈ្មោះនៅក្នុងស្រុក ដូច្នេះត្រូវធ្វើយ៉ាងម៉េចឲ្យពួកគាត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ”។

បើតាមសម្ដេចតេជោ ហ៊ុន សែន មានប្រជាពលរដ្ឋខ្មែរមួយចំនួន នៅពេលមកស្រុកកំណើតវិញ ចង់ទិញដី ទិញផ្ទះ ពួកគាត់មិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ បើបែបនេះពួកគាត់មិនអាចទិញបានទេ សម្តេចតេជោអះអាងថា មកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរមិនតិចទេដែលត្រឡប់មកកម្ពុជាវិញ ហើយត្រូវទិញដី ទិញផ្ទះ។
ដោយឡែកទាក់ទងទៅនឹងការទាមទារសិទ្ធិបោះឆ្នោតពីក្រៅប្រទេស សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមកុំចាញ់បោកគេ សូម្បីនៅសហរដ្ឋអាមេរិកធ្វើមិនបានផង។ សម្តេចបញ្ជាក់ថា “ក្នុងពេលជាមួយគ្នានេះ សូមបងប្អូនកុំអោយគេបោកបាន នោះគឺការទាមទារសិទ្ធិបោះឆ្នោត បើបងប្អូនចង់បោះឆ្នោតអាចបោះបាន ប៉ុន្តែត្រូវទៅបោះនៅឯក្នុងប្រទេស នេះជាច្បាប់បោះឆ្នោតរបស់កម្ពុជា ដែលមិនតម្រូវឲ្យមានការបោះឆ្នោតតាមប្រៃសណីយ៍ទេ ហើយបញ្ហានេះ សុំកុំអោយគេបោកបាន ដោយយកបញ្ហានៅសហរដ្ឋអាមេរិក មកនិយាយតែម្ដង”។

ទាក់ទងបញ្ហានេះ សម្តេចតេជោបានលើកឡើងពីជម្លោះរវាង Donald Trump និង Joe Biden ដែលផ្តើមឡើងដោយសារសន្លឹកឆ្នោតតាមតាមប្រៃសណីយ៏នេះ។ សម្តេចថា បើតាមការបោះឆ្នោតជាក់ស្ដែង គឺ Donald Trump ជាអ្នកឈ្នះ ប៉ុន្តែនៅពេលបូកសន្លឹកឆ្នោតពីតាមបណ្ដាប្រៃសណីយ៍ផ្សេងៗធ្វើឱ្យ Joe Biden ឈ្នះវិញ។ ដែលនេះហើយ បង្កឲ្យមានការតវ៉ា។
ដោយឡែកចំពោះប្រទេសកម្ពុជាមានមេបោកប្រាស់មួយចំនួនបានទៅបោកប្រាស់ប្រជាពលរដ្ឋថា បើគេឈ្នះនឹងឱ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតពីក្រៅប្រទេស។ សម្តេចថា មិនអាចធ្វើបានទេ បើសូម្បីទៅនៅអាមេរិកធ្វើមិនបានផង។ បើតាមសម្តេចតេជោ ការបោះឆ្នោតធ្វើឡើងដោយផ្ទាល់ផង នៅមានគេចោទប្រកាន់ថា លួចបន្លំសន្លឹកឆ្នោត ចុះទម្រាំបោះតាមប្រៃសណីយ៍ទៀតនោះ តើការចោទប្រកាន់នេះដល់កម្រិតណាទៅ៕
អត្ថបទ៖កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ