ព័ត៌មានជាតិ
ស្រូវត្រយ៉ងខេត្តព្រះវិហារ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា WCS លើកឡើងថា ខេត្តព្រះវិហារ គឺជាខេត្តទីមួយដែលចាប់ផ្ដើមដំណើរការដាំស្រូវត្រយ៉ង នៅក្នុងឆ្នាំ ២០០៥ ឬអាចនិយាយបានថា ខេត្តភាគលិចមួយនេះ គឺជាខេត្តដើមកំណើតនៃស្រូវត្រយ៉ង។ ការលើកឡើងបែបនេះ គឺធ្វើឡើងនៅក្នុងការផ្សព្វផ្សាយអំពីយុទ្ធនាការអន្ទាក់សូន ដែលរៀបចំដោយក្រសួងបរិស្ថាន ក្នុងគោលបំណងទប់ស្កាត់ការដាក់អន្ទាក់ ដែលនាំទៅដល់ការសម្លាប់ ការជួញដូរ និងការបរិភោគសាច់សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។

អ្នកជំនាញផ្នែកអភិរក្សសត្វព្រៃរូបនេះ បន្តថា កសិករដែលចូលរួមសហការ ក្នុងការដាំស្រូវត្រយ៉ង ទទួលបានការប្រឹក្សាបច្ចេកទេសដាំដុះ និងប្រមូលផល ខណៈតម្លៃរបស់ស្រូវប្រភេទនេះ ថ្លៃលើសស្រូវធម្មតា។ ចំណែកឯតម្រូវការទីផ្សារវិញគឺមានច្រើន។ លោកបន្ថែមថា បច្ចុប្បន្ននេះ អង្ករស្រូវត្រយ៉ងត្រូវបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗដូចជា៖ អាឡឺម៉ង់ កាណាដា អង់គ្លេស។ ដោយឡែកចំពោះទីក្រុងភ្នំពេញ អង្ករស្រូវត្រយ៉ងត្រូវបានដាក់លក់តែ នៅក្នុងផ្សារទំនើបធំតែប៉ុណ្ណោះ។

លោក កែន សេរីរដ្ឋា បញ្ជាក់ដូច្នេះ «ការអនុវត្តគម្រោងស្រូវត្រយ៉ង ឬស្រូវមិត្តភាពសង្គ្រោះសត្វព្រៃកម្ពុជា នេះគឺជាមោទ នភាពរបស់ខេត្តព្រះវិហារ និងជាមុខមាត់របស់កម្ពុជា ដែលមានប្រមុខរដ្ឋាភិបាលកម្ពុជាដឹកនាំ ហើយមានមុខមាត់នៅ លើឆាកអន្តរជាតិសំខាន់ៗ ជាក់ស្ដែងដូចជាការនាំអង្ករស្រូវត្រយ៉ងទៅកាន់ទីផ្សារអាឡឺម៉ង់ កាណាដា និងអង់គ្លេសជាដើម»។

អ្នកជំនាញរូបនេះ រំពឹងទៀតថា ការផលិតបាននូវអង្ករស្រូវត្រយ៉ងនេះ វាគឺជាផលិតផលមួយដែលតំណាងឲ្យខេត្តព្រះវិហារ មានន័យថានៅពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងខេត្តព្រះវិហារ គឺគេសំដៅតែប្រាសាទព្រះវិហារមួយមុខ តែបច្ចុប្បន្នតំបន់ផលិតអង្ករស្រូវត្រយ៉ង នឹងក្លាយជាគោលដៅទេសចរណ៍ទីពីរ ខណៈទីបី គឺខេត្តនេះនឹងក្លាយជាខេត្តដែលមិនប្រើប្រាស់ ផ្គត់ផ្គង់សាច់សត្វព្រៃ និងគ្មានអន្ទាក់។

លើកឡើង នៅក្នុងយុទ្ធនាការនោះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយ៉ង គឺសំដៅទៅលើស្រូវដែលជួយការពារ និងអភិរក្សសត្វត្រយ៉ង ខណៈគិតមកដល់ពេលនេះ មានប្រជាពលរដ្ឋដែលបានចូលរួមផលិត ចំនួនជាង ៦០០គ្រួសារ។ លោកបន្តថា ការអនុវត្តគម្រោងស្រូវត្រយ៉ង មានគោលការណ៍ជាសំខាន់ចំនួនបួនគឺ ទីមួយការដាំដុះស្រូវប្រភេទនេះ កសិករមិនត្រូវប្រើប្រាស់ជីគីមី ទីពីរគឺមិនត្រូវពង្រីកផ្ទៃដីដាំដុះ ដោយទន្ទ្រានទៅលើដីព្រៃធម្មជាតិ ទីបីគឺមិនត្រូវកាប់បំផ្លាញព្រៃឈើនោះទេ ចំណែកឯទីបួនគឺ ការមិនបរបាញ់សត្វនិងដាក់អន្ទាក់។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលចូលរួម ក្នុងគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ គឺទទួលបានការលើកស្ទួយជីវភាព និងអាចថែរក្សាបាននូវធនធានធម្មជាតិ និងសត្វព្រៃ។ លោកថា ក្នុងករណីដែលភ្ញៀវទេសចរ ទៅលេងក្នុងតំបន់សហគមន៍ ដែលមានសត្វត្រយ៉ង ឬប្រជាពលរដ្ឋណា ដែលរកឃើញសំបុករបស់សត្វត្រយ៉ង ហើយការពារសត្វនេះរហូតដល់វាអាចរកស៊ីដោយខ្លួនវាបាន នោះនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត។
សមាជិកគណៈកម្មការសហគមន៍ទេសចរណ៍ត្មាតប៉ើយ លោក រុន គ្រឿម បានឲ្យដឹងថា ចាប់តាំងពីមានការអនុវត្តគម្រោងស្រូវត្រយ៉ង និងយុទ្ធនាការអន្ទាក់សូន្យមក បទល្មើសនៃការបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃមានការធ្លាក់ចុះជាលំដាប់។ លោកថា ចាប់តាំងពីមានការបង្កើតជាសហគមន៍មក កម្រិតជីវភាពពលរដ្ឋមានការរីកចម្រើន ខណៈសត្វព្រៃក៏មានការកើនឡើង។ លោកថា «រាល់ថ្ងៃការបរបាញ់មានការថយចុះសឹង ៩០ភាគរយហើយ ពីមុនយើងដើរបរបាញ់ ដាក់អន្ទាក់ ហើយចាប់តាំងពីបង្កើតសហគមន៍មកមានការថយចុះ ដោយសារពួកគាត់មានចំណូលចូលមកក្នុងគ្រួសារ»៕
អត្ថបទ៖ លន់ សេនី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


