Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមប្រជុំប្រចាំឆ្នាំ នៅប្រទេសស្វីស ៥ ថ្ងៃ

បានផុស

នៅ

កាលពី​រាត្រី​ថ្ងៃ​សុក្រ​ ទី​ ២០ ឈានចូល​ថ្ងៃ​សៅរ៍​ទី ​២១ ខែឧសភា ឆ្នាំ ​២០២២ វេលា​ម៉ោង ០០:៣០​ នាទី សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​ស្វី​ស ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០២២ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្រោម​មូលបទ “​ការត្រៀមខ្លួន​សម្រាប់​យុគសម័យ​ក្រោយ​ជំងឺ​កូ​វីដ​” ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២២ ដល់ ថ្ងៃទី ​២៦ ខែឧសភា ឆ្នាំ​ ២០២២ នៅ​ទីក្រុង​ដា​វ៉ស​-​ក្លូ​ស្ទ័​រ (Davos-Klosters) ប្រទេស​ស្វី​ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ខាងលើនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក​សាស្ត្រាចារ្យ ក្លោ​ស ឆ្វា​ប់ (Klaus Schwab) ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ចពិភពលោក​។ ការអញ្ជើញ​អម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅក្នុង​កិច្ចប្រជុំ​នេះ រួមមាន​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ផ្សេងទៀត ព្រមទាំង​សមាជិក​មួយចំនួន​រប​ស់​សភាពាណិជ្ជកម្ម​កម្ពុ​ជា​ផងដែរ​។

​ក្នុងឱកាស​ចូលរួម​ក្នុង​វេទិកា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​នៅក្នុង​ពិធី​បិទ​កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្រោម​ប្រធានបទ “​ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន​” និង​នៅក្នុង​កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់​ក្រៅផ្លូវការ​ជាមួយ​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ចពិភពលោក ក្រោម​ប្រធានបទ «​ការស្តារ​សន្តិភាព និង​សណ្តាប់ធ្នាប់​ឡើងវិញ​»​។​

​ក្រៅពី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ខាងលើ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​រំពឹងថា នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មួយចំនួន ក៏ដូចជា​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ពី​សំណាក់​ឥស្សរជន​នយោបាយ និង​ធុរជន​ពិភពលោក​ផងដែរ​។

​ក្នុងឱកាស​ស្នាក់នៅ​ប្រទេស​ស្វី​ស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក “​រាត្រី​កម្ពុជា​” (CAMBODIA NIGHT) ដែលជា​ព្រឹត្តិការណ៍​រៀបចំ​ដោយ​ក្រុមហ៊ុន វើ​ល​ដ៏ ប្រ៊ី​ជ គ្រុប (WorldBridge Group) ក្នុង​គោលបំណង ដើម្បី​លើកស្ទួយ​អំពី​ធុរកិច្ច​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ស្វី​ស និង​បណ្តា​ប្រទេស​អឺរ៉ុប​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​សម្តេច​ធិបតីទៅ​ជប៉ុន​នៅ​ចុងខែ​នេះ

សន្តិសុខសង្គម៦ ម៉ោង មុន

សព​បុរស​ដែល​លោត​ទឹក​នៅ​លើ​ស្ពានជ្រោយចង្វារ ​ត្រូវបានប្រទះ​ឃេីញ​ហេីយ

កីឡា៧ ម៉ោង មុន

ស្មាត់មកពី អាស៊ី Ishikawa ជួយឱ្យក្លិបអ៊ីតាលី Perugia ឈ្នះជើងឯក CEV Champions League

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការដាក់ចេញផែនការបណ្តុះបណ្តាលធនធាន​មនុស្ស​ជំនាញ​ក្នុង​វិស័យព័ត៌មាន ស្រប​តាម​ការ​វិវឌ្ឍនៃបច្ចេកវិទ្យា

សន្តិសុខសង្គម១២ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍៨ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

សន្តិសុខសង្គម១៩ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម