ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ UN នឹងបោះឆ្នោតជំរុញអាមេរិកដាក់ទណ្ឌកម្មលើកូរ៉េខាងជើងបន្ថែមទៀត
នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបោះឆ្នោតលើការជំរុញរបស់សហរដ្ឋអាមេរិកមួយដើម្បីពង្រឹងទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងជុំវិញការបាញ់សាកល្បងមីស៊ីលបាលីស្ទិកថ្មីៗរបស់ខ្លួនដែលចំណាត់ការនេះប្រទេសចិនជាប្រទេសមហាអំណាចវេតូបាននិយាយថា នឹងមិនអាចដោះស្រាយបញ្ហាបានឡើយ។
ការបោះឆ្នោតកើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីល៣គ្រាប់ ក្នុងនោះ១គ្រាប់ជាមីស៊ីលបាលីស្ទីកអន្តរទ្វីបធំបំផុត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មកកាន់តំបន់អាស៊ី។ វាក៏ជាការបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបថ្មីបំផុតនៅក្នុងឆ្នាំនេះដែលជាអាវុធត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហាមឃាត។
មន្ត្រីអាមេរិកបាននិយាយថា ៖«សេចក្តីព្រាងដំណោះស្រាយនឹងរឹតបន្តឹងសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការជំរុញកម្មវិធីអាវុធប្រល័យលោក (WMD) និងមីស៊ីលបាលីស្ទីកខុសច្បាប់ ដែលវានឹងសម្រួលដល់ការអនុវត្តការដាក់ទណ្ឌកម្ម និងជួយសម្រួលបន្ថែមទៀតដល់ការផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការ»។
កូរ៉េខាងជើងបានក្លាយជាមុខសញ្ញាក្នុងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ដែលក្រុមប្រឹក្សាសន្តិសុខបានបង្កើតយ៉ាងរឹងមាំ និងឯកច្ឆន្ទរយៈពេលជាច្រើនឆ្នាំមកហើយដើម្បីកាត់មូលនិធិសម្រាប់កម្មវិធីអាវុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
ប៉ុន្តែប្រទេសចិន និងរុស្ស៊ី បានកំពុងបន្ធូរបន្ថយទណ្ឌកម្មលើមូលដ្ឋានមនុស្សធម៌។ ដំណោះស្រាយត្រូវការសំឡេងគាំទ្រចំនួន៩ទើបជោគជ័យ បើទោះជារុស្ស៊ី ចិន បារាំង អង់គ្លេស ឬអាមេរិកមិនបោះឆ្នោតគាំទ្រក៏ដោយ។
«យើងខ្ញុំមិនគិតថា ដំណោះស្រាយដែលបានស្នើដោយអាមេរិកអាចដោះស្រាយបញ្ហាបាននោះទេ»។ អ្នកនាំពាក្យសម្រាប់ក្រុមបេសកកម្មរបស់ចិនប្រចាំនៅ UN បានប្រាប់សារព័ត៌មាន Reuters និងបានបន្ថែមថា ផ្ទុយទៅវិញ ចិន បានស្នើឲ្យក្រុមប្រឹក្សាអនុម័តសេចក្តីថ្លែងការណ៍ផ្លូវការជំនួសឲ្យដំណោះស្រាយទណ្ឌកម្មវិញ។
អ្នកនាំពាក្យបាននិយាយថា ៖«សហរដ្ឋអាមេរិកដឹងពីវិធីដ៏ល្អបំផុតសម្រាប់កាត់បន្ថយការកើនឡើង ប៉ុន្តែគ្រាន់តែទប់ទល់ធម្មតាៗ»។ ចិនបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរបង្ហាញភាពស្មោះត្រង់និងភាពបត់បែនកាន់តែច្រើន ប្រសិនបើខ្លួនចង់ឲ្យមានការទម្លាយផ្លូវជាមួយកូរ៉េខាងជើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង១ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ