ព័ត៌មានអន្ដរជាតិ
អាមេរិក ឲ្យអឺរ៉ុបចាប់ផ្ដើមដឹកប្រេងពី វ៉េណេស៊ុយអេឡា ជំនួសប្រេង រុស្ស៊ី (វីដេអូ)
ក្រុមហ៊ុនប្រេងចំនួន ២ គឺក្រុមហ៊ុន Eni SpA របស់អ៊ីតាលី និងក្រុមហ៊ុន Repsol SA របស់អេស្ប៉ាញ អាចនឹងចាប់ផ្តើមដឹកជញ្ជូនប្រេងឆៅពីប្រទេសវ៉េណេស៊ុយអេឡាទៅអឺរ៉ុបនៅខែក្រោយ បន្ទាប់ពីទទួលបានការយល់ព្រមពីក្រសួងការបរទេសសហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា បរិមាណប្រេងឆៅដែលនឹងត្រូវដឹកជញ្ជូនទៅអឺរ៉ុបគឺ “មិនច្រើន” នោះទេ ដូច្នេះហើយផលប៉ះពាល់លើតម្លៃប្រេងពិភពលោកក៏នឹងមានកម្រិតតិចតួចផងដែរ ។
ទោះជាយ៉ាងណាក៏ដោយប្រភព ២ ផ្សេងទៀតបានឲ្យដឹងដែរថា គោលដៅមួយក្នុងចំណោមគោលដៅនៃការបង្វែរគោលដៅដឹកប្រេងនេះអាចជា “ការលួងលោមលោកប្រធានាធិបតី Nicolas Maduro ឲ្យចាប់ផ្តើមការចរចានយោបាយឡើងវិញជាមួយក្រុមប្រឆាំងរបស់វ៉េណេស៊ុយអេឡា” ។

ទន្ទឹមនោះការបង្វែរទិសដៅដឹកប្រេងនេះក៏កើតឡើង នៅពេលដែលអឺរ៉ុបចង់លុបបំបាត់ប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ី ដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេស ជុំវិញប្រតិបត្តិការយោធាដែលកំពុងបន្តរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះ ប្រធានគណៈកម្មាការអឺរ៉ុបលោកស្រី Ursula von der Leyen ថែមទាំងបានសម្តែងក្តីសង្ឃឹមថា ការដាក់ទណ្ឌកម្មនេះនឹងអនុញ្ញាតឲ្យការនាំចូលប្រេងពីប្រទេសរុស្ស៊ីត្រូវបានកាត់បន្ថយចំនួន ៩០ ភាគរយនៅចុងឆ្នាំនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ដឹងទេក្នុងមួយថ្ងៃៗ រុស្ស៊ី កើបលុយពីចំណូលប្រេងបានប៉ុន្មានលាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


