សេដ្ឋកិច្ច
ដឹងទេក្នុងមួយថ្ងៃៗ រុស្ស៊ី កើបលុយពីចំណូលប្រេងបានប៉ុន្មានលាន? (មានវីដេអូ)
បើទោះជាប្រទេសរុស្ស៊ីកំពុងរងការវាយប្រហារដោយការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង ចាប់តាំងពីសង្គ្រាមលុកលុយលើអ៊ុយក្រែនក៏ដោយ ប៉ុន្តែទីក្រុងមូស្គូនៅតែអាចកើបលុយបានចំនួន ៨០០ លានដុល្លារក្នុងមួយថ្ងៃពីចំណូលប្រេង និងឧស្ម័ននៅឆ្នាំនេះ ដោយសារតែតម្លៃថាមពលលើពិភពលោកកើនឡើង ។

បើយោងតាមព្យាករណ៍របស់សារព័ត៌មាន Bloomberg Economics កាលពីសប្តាហ៍មុនបានឲ្យដឹងថា ការកើនឡើងនៃចំណូលតម្លៃប្រេង និងឧស្ម័នរបស់រុស្ស៊ីអាចដល់ ២៨៥ ពាន់លានដុល្លារនៅឆ្នាំនេះ ពោលខ្ពស់ជាង ២០ ភាគរយពីការលក់ប្រេង និងឧស្ម័នកាលពីឆ្នាំ ២០២១ ដែលមានតម្លៃ ២៣៥.៦ ពាន់លានដុល្លារ ។
តម្លៃប្រេងក្នុងប្រទេសដែលគ្រប់គ្រងដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានកើនឡើងប្រហែល ៥០ ភាគរយនៅឆ្នាំនេះ ហើយកំពុងជួញដូរក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយ ដោយសារការផ្គត់ផ្គង់តឹងតែងបង្កឡើងពីសង្រ្គាម និងតម្រូវការងើបឡើងវិញយ៉ាងខ្លាំង នៅពេលដែលជំងឺរាតត្បាតកាន់តែធូរស្រាល ។

ដោយឡែកកាលពីថ្ងៃទី ៣០ ខែឧសភា សហភាពអឺរ៉ុបបានយល់ព្រមកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីចំនួន ៩០ ភាគរយទៅកាន់ប្លុកនេះត្រឹមដំណាច់ឆ្នាំ ២០២២ ប៉ុន្តែប្រទេសមួយចំនួនក្នុងប្លុកនេះ រួមទាំងអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់អឺរ៉ុប នៅតែបន្តពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នរុស្ស៊ី ។
ទន្ទឹមនោះប្រទេសដូចជាចិន និងឥណ្ឌាក៏កំពុងទិញប្រេងពីរុស្ស៊ីផងដែរដែលធ្វើឲ្យវាកាន់តែប៉ះពាល់ដល់ទណ្ឌកម្មអន្តរជាតិ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ មន្ត្រី UN ថា សង្រ្គាម រុស្ស៊ី-អ៊ុយក្រែន នឹងគ្មានអ្នកឈ្នះឡើយ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


