ព័ត៌មានអន្ដរជាតិ
ទូតរុស្ស៊ីប្រចាំអាមេរិក ថា គ្មានតម្រូវការត្រូវកែលម្អទំនាក់ទំនងជាមួយក្រុង វ៉ាស៊ីនតោន
ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov មើលឃើញថា មិនមានតម្រូវការសម្រាប់ការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដោយបន្តគូសបញ្ជាក់ថា សមភាគីអាមេរិកមិនបានបង្ហាញការត្រៀមខ្លួន ដើម្បីបន្តកិច្ចសន្ទនាស្ដីពីស្ថិរភាពជាយុទ្ធសាស្ត្រនោះទេ។

លោកឯកអគ្គរដ្ឋទូតបានប្រាប់ Sputnik ថា “ខ្ញុំមើលឃើញថា មិនមានតម្រូវការជាមុនសម្រាប់ការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងនៅថ្ងៃនេះទេ” ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីអាចនឹងកាន់តែយ៉ាប់យ៉ឺន។ “ខ្ញុំជឿជាក់ថា ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក ទទួលបានផលចំណេញពីទំនាក់ទំនងទ្វេភាគីល្អ មិនថាអាមេរិកខ្លាំងប៉ុណ្ណានោះទេ វានឹងមិនអាចឈ្នះការប្រយុទ្ធប្រឆាំងនឹងភេរវករតែម្នាក់ឯងបានឡើយ។ “

លោកឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា “គិតត្រឹមថ្ងៃនេះ សហសេវិកអាមេរិករបស់យើង មិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការបន្តទំនាក់ទំនងស្ដីពីស្ថិរភាពជាយុទ្ធសាស្ត្រទេ។ អ្នកតំណាងរបស់ពួកគេបាននិយាយរឿងនេះជាច្រើនដង។ ដូច្នេះយើងកំពុងរង់ចាំពួកគេត្រៀមខ្លួនជាស្រេច”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Sputnik
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


