ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់មូលដ្ឋានយោធាចំនួន ៤ នៅ អូស្ត្រាលី
សហរដ្ឋអាមេរិកដែលជាមហាអំណាចយោធាមួយនៅលើពិភពលោមានមូលដ្ឋានយោធារាប់សិបកន្លែងនៅបរទេស ពោលមានស្ទើរតែនៅគ្រប់ទ្វីបទាំងអស់ ។

ដោយឡែកសម្រាប់នៅក្នុងប្រទេសអូស្ត្រាលីវិញ សហរដ្ឋអាមេរិកបានដាក់មូលដ្ឋានយោធាចំនួន ៤ ក្នុងនោះមានដូចជា ៖
– មូលដ្ឋានទ័ព Pine Gap ជាមូលដ្ឋានឃ្លាំមើលផ្កាយរណប និងស្ថានីយផែនដីមានចម្ងាយ ១៨ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Alice Springs រដ្ឋ Northern Territory ។
– មូលដ្ឋានទ័ព Naval Communication Station Harold E. Holt គឺជាស្ថានីយ៍ទំនាក់ទំនងកងទ័ពជើងទឹករួមគ្នារបស់អូស្ត្រាលី និងសហរដ្ឋអាមេរិក មានទីតាំងនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃប្រទេសអូស្ត្រាលី ចម្ងាយ ៦ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Exmouth រដ្ឋ Western Australia ។

– មូលដ្ឋាន Robertson Barracks គឺជាមូលដ្ឋានទ័ពអូស្ត្រាលីដ៏សំខាន់ដែលមានទីតាំងនៅរដ្ឋ Nothern Territory ជាយក្រុង Holtze ប្រហែល ១៥ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Darwin ។
– មូលដ្ឋាន Australian Defence Satellite Communications Station (ADSCS) ជាស្ថានីយ៍ផែនដីក្នុងប្រទេសអូស្ត្រាលី មានទីតាំងនៅទីក្រុង Kojarena ចម្ងាយ ៣០ គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Geraldton រដ្ឋ Western Australia ។ ADSCS គឺជាផ្នែកមួយនៃបណ្តាញស៊ើបការណ៍សម្ងាត់ និងវិភាគរបស់សហរដ្ឋអាមេរិក ECHELON ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ លោក បៃដិន ជំពប់ជើងជាថ្មី ពេលឡើងជណ្ដើរយន្តហោះប្រធានាធិបតី (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


