ព័ត៌មានជាតិ
អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនមន្ត្រីច្បាប់ម្នាក់បញ្ជូនទៅតុលាការ
អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២៨ ខែមិថុនា បានចាប់ខ្លួនមន្ត្រីច្បាប់មួយរូបទៅតុលាកា បន្ទាប់ពីរកឃើញថា ជនសង្ស័យរូបនេះ បានប្រព្រឹត្តល្មើសច្បាប់ប្រឆាំងអំពើពុករលួយ។
បុរសជនសង្ស័យ ឈ្មោះ ទូច ទិត្យវឌ្ឍនា អាយុ ២៧ ឆ្នាំ ជាមន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្តិ ពាក្យបណ្ដឹង និងអន្តរជាតិ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា បុរសរូបនេះបានប្រព្រឹត្តល្មើសបញ្ញត្តិក្នុងមាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌនៃមាត្រា ៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
បើតាមការឱ្យដឹងពី អង្គភាពប្រឆាំងអំពើពុករលួយ ជនសង្ស័យបានប្រើប្រាស់វិធីនានាក្នុងពេលដែល ខ្លួនកំពុងទទួលខុសត្រូវពិនិត្យពាក្យបណ្ដឹងដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្ដីក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួនហើយទាញយកប្រយោជន៍ពីពាក្យបណ្ដឹងដែលខ្លួនមិនទទួលបន្ទុក៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


