ព័ត៌មានអន្ដរជាតិ
ទីក្រុង Miami របស់អាមេរិក បរិច្ចាគកាំភ្លើង ១៦៧ដើម ដើម្បីជួយ កងទ័ព អ៊ុយក្រែន
ស្នងការក្រុង Miami លោក Ken Russell បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី២១ខែកក្កដានេះថា ទីក្រុង Miami រដ្ឋ Florida បានប្រមូលកាំភ្លើងចំនួន ១៦៧ ដើមពីសហគមន៍ និងនាយកដ្ឋានប៉ូលិសរបស់ខ្លួន ដើម្បីបរិច្ចាគដល់កងកម្លាំងអ៊ុយក្រែន។

ទីក្រុង Miami បានរៀបចំកម្មវិធីប្រមូលទិញកាំភ្លើង “Guns 4 Ukraine” កាលពីដើមខែនេះ ដើម្បីប្រមូលអាវុធ យកទៅបរិច្ចាគដល់កងកម្លាំងអ៊ុយក្រែន។
លោក Russell និយាយថា “ឥឡូវនេះយើងមានកាំភ្លើង ១៦៧ ដើម ត្រៀមបញ្ជូនទៅអ៊ុយក្រែន។ ពួកគេនឹងដឹកជញ្ជូនតាមផ្លូវអាកាស ភ្លាមៗនៅពេលដែលគ្រប់យ៉ាងដំណើរការ”។

លោក Russell បន្តថា កាំភ្លើងក្រោម ៧០ ដើមត្រូវបានប្រមូលពីសហគមន៍ក្នុងទីក្រុង Miami ហើយនាយកដ្ឋានប៉ូលិសក្រុង Miami បានបរិច្ចាគអាវុធដែលរឹបអូសបាន បន្ថែមទៀត។
ទីក្រុងនេះ ផ្តល់ប្រាប់ជូនម្នាក់ចំនួន ៥០ដុល្លារសម្រាប់កាំភ្លើងខ្លី, ១០០ដុល្លារសម្រាប់កាំភ្លើងស្នប់ និង ១៥០ដុល្លារសម្រាប់កាំភ្លើងដែលមានថាមពលខ្ពស់ដូចជា AK-47 និង AR-15៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រមុខ CIA បញ្ជាក់ពីសុខភាពរបស់លោក ពូទីន មិនដូច ពាក្យចចាមអារ៉ាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


