ព័ត៌មានអន្ដរជាតិ
ប្រមុខ CIA បញ្ជាក់ពីសុខភាពរបស់លោក ពូទីន មិនដូច ពាក្យចចាមអារ៉ាម
ប្រមុខ CIA បាននិយាយថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រហែលជាមានសុខភាពល្អ មិនដូចពាក្យចចាមអារ៉ាមដែលថា ប្រធានាធិបតីរុស្ស៊ីរូបនេះ កំពុងឈឺធ្ងន់ ដូចជាជំងឺមហារីក នោះទេ។

នៅក្នុងការបង្ហាញខ្លួនជាសាធារណៈដ៏កម្រ លោក William Burns ក៏បាននិយាយដែរថា មេដឹកនាំរុស្ស៊ី មានភាពខុសឆ្គងដែលជឿថា គាត់អាចឈ្នះសង្រ្គាមបង្ហូរឈាមប្រឆាំងនឹងអ៊ុយក្រែន ដូចដែលគាត់ធ្លាប់សន្មត់ខុសដែរថា កងកម្លាំងរបស់គាត់អាចដណ្តើមយកទីក្រុង កៀវ បានក្នុងរយៈពេលពីរបីថ្ងៃដំបូង នៃការវាយលុក។
នៅពេលត្រូវបានគេសួរថាតើគាត់គិតថា លោក ពូទីន ពិតជាមិនមានសុខភាពល្អមែនទេ? លោក Burns ឆ្លើយតបថា “តាមដែលយើងអាចប្រាប់បានគឺថា គាត់ប្រហែលជាមានសុខភាពល្អ។ នេះគឺជាការវិនិច្ឆ័យស៊ើបការណ៍សម្ងាត់ក្រៅផ្លូវការ”។

ប្រមុខ CIA ដែលជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងមូស្គូ បានឃ្លាំមើល និងទាក់ទងជាមួយលោក ពូទីន អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។
លោកនិយាយថា លោកប្រធានាធិបតីជឿជាក់ថា ជោគវាសនារបស់គាត់គឺ ដើម្បីស្ដាររុស្ស៊ីជាមហាអំណាច។ ចំណុចសំខាន់គឺ ការគ្រប់គ្រងអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ លោក Putin ថា អ៊ុយក្រែន គ្មានបំណងបំពេញតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាពបឋមទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


