Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញ​ខ្យល់​ព្យុះ​បោក​បក់​ផ្ទះ ឬដំបូលដួលរលំ តាមពិតជារឿងល្អសម្រាប់ជីវិត

បានផុស

នៅ

ខ្យល់ព្យុះបោកបក់ផ្ទះ ជាគ្រោះមហន្តរាយដែលមនុស្សជាច្រើនមិនចង់បានឡើយក្នុងជីវិតពិត។ យ៉ាងណាមិញ ប្រសិនបើវាបង្ហាញខ្លួនក្នុងក្ដីសុបិន​ គឺ​ជា​រឿង​មួយ​ដែល​លោក​អ្នក​កុំ​ទាន់​អាល​ភ័យ​ព្រួយ​ ខណៈ​ពេល​ក្រោក​ឡើង​ពី​ដំណេក។

ទន្ទឹមនោះ​​ សុបិននៃគ្រោះមហន្តរាយ​គឺជាសុបិនមួយ ក្នុងចំណោម​សុបិន​ដែល​មនុស្ស​ជាច្រើនចូលចិត្ត​យក​មក​បកស្រាយតាមជំនឿផ្ទាល់ខ្លួនរបស់ពួកគេ។ សុបិន​ឃើញខ្យល់បក់បោកផ្ទះ ឬខ្យល់ព្យុះ​បានបក់បោកដំបូលផ្ទះ វា​ជា​លក្ខណៈ​សុបិន​ដែល​គេ​ជឿ​ថា​ បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត។ ផ្នែកនឹងមានន័យថាល្អឬអាក្រក់ វាអាស្រ័យលើ​ធម្មជាតិ​នៃ​សុបិន​ដូច​ខាងក្រោម។

សុបិន​ឃើញ​ខ្យល់​បក់​បោក​ផ្ទះ

បើសុបិនឃើញខ្យល់ព្យុះ បោកបក់បំផ្លាញផ្ទះ​សម្បែង តាមការពិត​គេ​ចាត់ទុក​ថា​ជា​សុបិន​ល្អវិញ​ទេ។ ដែលមាន​ន័យ​ថា​អ្នកអាចមានអាការអស់​កម្លាំង ឬ​ត្រូវធ្វើការ​ផ្លាស់ទី​លំនៅ ផ្លាស់ប្ដូរ​អាសយដ្ឋាន ប៉ុន្តែ​វា​នឹង​ស្ថិត​ក្នុង​ផ្លូវ​ល្អ ហើយ​អាច​ទទួល​បាន​លាភ​សំណាង ​ពី​សំណាង​ផ្សេងៗ​ដែល​កើតឡើង​តាម​ផ្លូវ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​ខ្យល់​ព្យុះ​បោក​បក់​តែ​ដំបូល​ផ្ទះ

ក្នុង​អំឡុង​ពេល​នេះ អ្នក​ត្រូវ​ប្រយ័ត្ន​អ្នក​ដទៃ​នាំ​មក​នូវ​បញ្ហា ​ឬ​បង្កើត​បញ្ហា​សម្រាប់​អ្នក​ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ត្រូវ​គិត​ឲ្យ​បាន​ហ្មត់ចត់។ បើ​ទោះបី​មាន​ដំណឹង​ល្អ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ប៉ុន្តែ​ត្រូវ​ចេះ​ថ្លឹងថ្លែង ​និង​មាន​ស្មារតី​ល្អ​ជា​និច្ច។

សុបិន​ឃើញ​ខ្យល់ព្យុះ​បាន​បោកបក់​ផ្ទះ​ខ្លួនឯង

មានន័យថា ​ការងាររបស់លោកអ្នកនឹង​មានការ​រីកចម្រើន មានការ​ផ្លាស់ប្ដូរ​ភារកិច្ច​ការងារ​ទៅ​កន្លែង​ល្អៗ។ ជាពិសេស​មនុស្ស​ដែលមាន​វ័យស្រក​យើង​ចាំ​ជួយ​គាំទ្រ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនង​ល្ អ​គួរ​តែ​ត្រូវ​បាន​រ​ក្សា​រវាង​អ្នក​គ្រប់គ្រង និងសហការី។ ដើម្បីកុំឲ្យ​មាន​បញ្ហា នៅ​ពេលក្រោយ។

សុបិន​ឃើញខ្យល់ព្យុះបក់បោកផ្ទះអ្នកជិតខាង

ក្នុងអំឡុងពេលនេះ អាចមានមនុស្សមក​សុំជំនួយ ឬមកពឹងផ្អែកលើអ្នក​សម្រាប់​រឿង​អ្វីមួយ ដូច្នេះ បើខ្លាច​មាន​បញ្ហា​នៅ​ពេល​ក្រោយ មធ្យោបាយ​ដ៏​ល្អ​បំផុត​គឺ​មិនត្រូវ​ទុកចិត្ត​នរណា​ម្នាក់​ដោយ​ងាយ​​នោះ​ទេ។ ព្រោះ​នៅ​ទី​បំផុត ​អ្នក​ដែល​ត្រូវ​អង្គុយ​តានតឹង ខឹង​ចិត្ត​ និង​ហ្មងសៅ​ជាមួយ​ខ្លួនឯង​ គឺជាយើងនេះហើយ៕

គ្រូ ណុប

ចុចអាន៖ឃើញមាសក្នុងសុបិន មានជោគវាសនាល្អណាស់

ចុចអាន៖យល់សប្ដិឃើញឆ្មាកើតកូន ជាប្រផ្នូលល្អឬអាក្រក់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ វិនាទី មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ៦ នាទីutes មុន

ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនប្រឡង

ព័ត៌មានជាតិ២៥ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៣១ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ៥៣ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម