ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត
មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាការអប់រំកុមារតូចៗ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សានុសិស្សឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់ ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១។

ថ្លែងក្នុងវេទិកាអប់រំស្តីពី បរិស្ថានបៃតងក្នុងសាលារៀន និងសហគមន៍អន្តរជាតិ និងការអប់រំបែបសតវត្សទី២១ដើម្បីធ្វើឱ្យយុវជនជំនាន់ថ្មី ទទួលបានជោគជ័យក្នុងពិភព ប្រកួតប្រជែងខ្ពស់កាលពីរសៀលថ្ងៃទី១៧កក្តដា លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ការបណ្តុះកុមារពីតូច ធ្វើឱ្យសិស្សានុសិស្សចេះគិតស៊ីជម្រៅ និងជំនាញដោះស្រាយបញ្ហាជាដើម ដែលទាំងអស់នេះគឺជាស្ពានដើម្បីឱ្យក្មួយៗត្រៀមខ្លួនរួចរាល់ក្នុងដំណើរសិក្សាបន្តបន្ទាប់ទៀត។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីវិធីសាស្ត្របង្រៀនកុមារតូចគឺ “ការរៀនតាមរយៈការលេង” ដោយការលេងនេះគឺគោរពទៅតាមគោលការណ៍នៃការអភិវឌ្ឍកុមារទាំងប្រាជ្ញា បំណិនសង្គម និងការអភិវឌ្ឍរាងកាយជាដើមដើម្បីជួយឱ្យពួកគាត់ មានបំណិនក្នុងការសិក្សាពេញមួយជីវិត និងបំណិនសង្គម ដូចជាមានភាពក្លាហាន ចេះចែករំលែក ចេះធ្វើការងារជាក្រុម ឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត ទាំងក្នុងកម្រិតថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា ក៏ដូចជាការសិក្សាពេញមួយជីវិតផងដែរ។
ជាមួយគ្នានេះលោកស្រី បានថ្លែងអំណរគុណដល់ ឪពុកម្តាយ អ្នកអាណាព្យាបាលដែលបានខិតខំប្រឹងប្រែងក្នុងការវិនិយោគលើវិស័យអប់រំដល់កុលបុត្រកុលធីតាតាំងពីមេត្តយ្យសិក្សាដល់មធ្យមសិក្សាទុតិយភូមិ ហើយលទ្ធផលនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្ដវេនដឹកនាំដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិយើងនាពេលអនាគត។

លោកស្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាថា កម្ពុជាមិនដែលទម្លាក់ដៃចុះក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលនោះទេ ផ្ទុយទៅវិញរាជរដ្ឋាភិបាលបានផ្ដល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធជាច្រើនជូនដល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ដើម្បីពង្រឹងខ្លួនបន្ថែម និងបន្តរួមចំណែកអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា។ ក្នុងន័យនេះយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗ រហូតមកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា វិស័យអប់រំតែងតែត្រូវបានយកចិត្តទុកដាក់ ជាពិសេសការអប់រំក្នុងកម្រិតមត្តេយ្យសិក្សា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


