កីឡា
៤គូពានសម្តេចតេជោថ្ងៃនេះតឹងតែងខ្លាំងដើម្បីវគ្គ៨ក្រុម
ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ នឹងរកឃើញ៤ក្រុមទៀតឡើងវគ្គ៨ក្រុមចុងក្រោយនាល្ងាចថ្ងៃពុធ ទី១៧ ខែសីហានេះ បន្ទាប់ពីបានរកឃើញ៤ក្រុមកាលពីសប្តាហ៍មុន។

សម្រាប់ការប្រកួត៤គូថ្ងៃនេះនឹងក្លាយជាសមរភូមិវាលស្មៅតឹងតែងបំផុត បន្ទាប់ពីជើងទី១ទទួលបានលទ្ធផលឈ្នះចាញ់ដោយមិនដាច់ឆ្ងាយគ្នានោះទេ។
វេលាម៉ោង ៣:៣០នាទីរសៀលថ្ងៃនេះ អង្គរថាយហ្គឺរ បើកទ្វារកីឡដ្ឋាន ហនុមាន ទទួលស្វាគមន៍ក្រុមភ្ញៀវកំពុងមានមហិច្ឆតា កោះកុង អេហ្វស៊ី សម្រាប់ការប្រកួតជើងទី២។ ការប្រកួតនេះផ្សាយផ្ទាល់តាមផេក Hun Sen Cup។ កាលពីជើងទី១ អង្គរថាយហ្គឺរ ទទួលបានជ័យជម្នះដោយលទ្ធផល ២-១។

នៅម៉ោងដំណាលគ្នានេះដែរ គិរីវង់សុខសែនជ័យ ទទួលស្វាគមន៍ក្រុម អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន គិរីវង់ សម្រាប់ការប្រកួតជើងទី២។ ប្រកួតនេះផ្សាយផ្ទាល់តាមផេក Hun Sen Cup។ កាលពីជើងទី១ អគ្គិសនីកម្ពុជាបានយកឈ្នះដោយលទ្ធផល ៣-២ ដូច្នេះអគ្គិសនីកម្ពុជាបានក្លាយជាក្រុមតែមួយគត់មកពីលីគទី២បានយកឈ្នះក្រុមនៅលីគកំពូល។
បន្ទាប់មក វេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃដដែលនេះ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្រុមល្អសំបូរយុវជន ព្រៃវែង អេហ្វស៊ី នៅកីឡដ្ឋាន ស្មាត អេអសអិន ក្នុងរាជធានីភ្នំពេញ។ ប្រកួតនេះផ្សាយផ្ទាល់តាម BTV។ ។ កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះដោយលទ្ធផល ១-០។

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយគូទៀតនោះគឺ ក្រុមនគរបាលជាតិ ធ្វើដំណើរទៅសួរសុខទុកម្ចាស់ផ្ទះ ក្រុមកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង៦:៣០នាទីល្ងាចនេះ។ ប្រកួតនេះផ្សាយផ្ទាល់តាម BTV។ ។ ចាំថា កាលពីជើងទី១ កងយោធពលខេមរភូមិន្ទ បានយកឈ្នះដោយលទ្ធផល ២-១។
សូមបញ្ជាក់ថា រហូតដល់ពេលនេះពានរង្វាន់សម្តេចតេជោ ថ្នាក់ជាតិលើកទី១៦ នេះរកឃើញ៤ក្រុមហើយឡើងវគ្គ៨ក្រុមចុងក្រោយគឺ វិសាខា ណាហ្គាវើលដ៍ បឹងកេត និង ព្រះខ័នរាជស្វាយរៀង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ