ព័ត៌មានជាតិ
លោក ប្រាយុទ្ធ ៖ ទំនាក់ទំនងថៃ-កម្ពុជា ពេលនេះកាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់
ការលើកឡើងរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ តាមរយៈសារលិខិតផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។

លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់យ៉ាងដូច្នេះថា “សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការ បង្កើតទំនាក់ទំនងការទូតរបស់យើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ និងសូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិ ដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ”។
លោក ប្រាយុទ្ធ ចាន់អូចា លើកឡើងដែរថា ជាប្រទេសជិតខាង ជាមិត្ត តំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឲ្យកាន់តែប្រសើរឡើង។ ពាណិជ្ជកម្មទ្វេភាគីរបស់យើង បានកើនឡើងយ៉ាងលឿនគួរឲ្យកត់សម្គាល់ ពីប្រមាណ៣០០ លានដុល្លារអាមេរិក កាលពី២០ឆ្នាំមុន មកជាង៩ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៩។ ការវិនិយោគរបស់ថៃនៅកម្ពុជា បានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចថៃ ទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។
បើតាមលោក ប្រាយុទ្ធ ចាន់អូចា ប្រទេសទាំងពីរ ក៏បានទទួលនូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការតភ្ជាប់របស់យើង ដែលស្តែងចេញតាមរយៈស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ដែលតភ្ជាប់ខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ និងការស្តារឡើងវិញនូវសេវាកម្មផ្លូវដែក ដែលនឹងតភ្ជាប់សហគមន៍ នៃប្រទេសថៃ និងកម្ពុជា ក្នុងពេលឆាប់ៗ ព្រមទាំងនិងរួមចំណែកដល់លំហូរពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព បន្ថែមទៀត។

នៅក្នុងវិស័យអប់រំ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គឺជាគំរូនៃភាពជោគជ័យសម្រាប់ស្ថាប័នវិជ្ជាជីវៈដទៃទៀត ហើយបានផ្តល់ឱកាសជាច្រើនដល់យុវជនកម្ពុជា ដើម្បីទទួលបានភាពជោគជ័យ។ ថ្មីៗនេះ យើងក៏បានធ្វើការរួមគ្នាក្នុងការកាត់បន្ថយផល ប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ ដែលបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែម ទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់ និងអន្តរជាតិនាពេលអនាគត។
លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ដែរថា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង និងយោងទៅលើវឌ្ឍនភាពដ៏ប្រសើរ ដែលយើងបានបង្កើតឡើងក្នុងនាមជាអ្នកជិតខាងល្អ និងជាដៃគូក្នុងតំបន់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រថៃ លោកសូមជូនពរយ៉ាងកក់ក្តៅជាទីបំផុតជូនចំពោះសម្តេចតេជោ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនេះ។

លោកមានជំនឿយ៉ាងមុតមាំថា មិត្តភាពរវាងថៃ និងកម្ពុជា មានភាពរឹងមាំ និងឋិតថេរ ហើយប្រជាជនរបស់យើង ជាពិសេសយុវជនជំនាន់ក្រោយរបស់យើងនឹងបន្តធ្វើការជាមួយគ្នា ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ សម្ដេច ស ខេង ព្រមាន អាជ្ញាធរមូលដ្ឋាន មិនឲ្យឃុបឃិតដាក់សាច់ញាតិទទួលប្រាក់ឧបត្ថម្ភ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន