សម្ដេច ស ខេង ​ព្រមាន អាជ្ញាធរមូលដ្ឋាន មិនឱ្យឃុបឃិតដាក់សាច់ញាតិទទួលប្រាក់ឧបត្ថម្ភ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេច ស ខេង ​ព្រមាន អាជ្ញាធរមូលដ្ឋាន មិនឱ្យឃុបឃិតដាក់សាច់ញាតិទទួលប្រាក់ឧបត្ថម្ភ

Published

on

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ និងព្រមានដល់អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការបំពេញការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជុំទី៤ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ឋភាព តម្លាភាព និងសមធម៌។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មេភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវពង្រឹងការបំពេញការងារ និងកំណត់ឱ្យច្បាស់លាស់បំផុត ហើយត្រូវចៀសវាងឱ្យខាងតែបាននូវការយោគយល់ និងឃុបឃិតគ្នាដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្តិ ឬអ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលប្រាក់ឧបត្ថម្ភនេះ។

សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះមន្រ្តីឃុំ សង្កាត់ណា ដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ផងដែរ​។

សូមបញ្ជាក់ថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលកំពុងកាន់បណ្ណសមធម៌ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ខែធ្នូ ឆ្នាំ២០២០នេះ មានគ្រួសារក្រីក្រប្រមាណជាង៧០ម៉ឺនគ្រួសារ ឬប្រជាជនប្រមាណចាង២លាន៨សែននាក់ បានបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល បានប្រកាសបន្តបើកផ្ដល់ប្រាក់ការឧបត្ថម្ភសាច់ប្រាក់ជុំទី៤ ចំនួន៣ខែបន្ថែមទៀត គឺសម្រាប់ខែមករា កុម្ភៈ និងខែមិនា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន​៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 min ago

Update !!! ទីតាំង​ប្រឈម​នឹង​កូវីដ១៩ នៅក្នុង​បុរីប៉េងហួត កើន​ដល់​៦ទីតាំង​ហើយ

ព័ត៌មានជាតិ13 mins ago

រកឃើញ​អ្នក​រត់​កង់​បី​ ៣​នាក់ ​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ស្វាយរៀង​ហើយ

ព័ត៌មានជាតិ1 hour ago

​Breaking News រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ប្រកាសរក​អ្នក​បើក​រថយន្ត​ដឹក​ភ្ញៀវ​ សណ្ឋាគារ​ហ័ង​ហ្គ័នជាយី​ ទៅ​ធ្វើ​តេស្ត​កូវីដ១៩ ក្រោយ​រក​ឃើញ​ស្ត្រីជន​ជាតិចិន​មាន​វិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ2 hours ago

រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ​បន្ត​ជំរុញ​សិទ្ធិ​អាទិភាព​សម្រាប់​ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​

កីឡា3 hours ago

គ្រូបង្វឹក​ឃី​ក​បុក​សី​ង​បង្ហាញ​ផែនការ​ត្រួសៗ​អំពី​គោលដៅ​សម្រាប់​ឆ្នាំ​២០២១ ពេល​ចាប់ផ្ដើម​ហ្វឹកហាត់​ផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services