ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា កំពុងវាយប្រហារប្រទេស ប៉ាពួញូវហ្គីណេ (មានវីដេអូ)
តាមសេចក្តីរាយការណ៍បញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងកើត New Guinea ក្នុងប្រទេស ប៉ាពួញូវហ្គីណេ និងបំផ្លាញទ្រព្យសម្បត្តិ ហើយថែមធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោខ្លាំងទៀតផង។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បាននិយាយថា ការរញ្ជួយដីបានវាយប្រហារនៅជម្រៅ ៦១គីឡូម៉ែត្រ ឬ ប្រហែល៦៧ គីឡូម៉ែត្រ ពីទីក្រុង Kainantu ភាគខាងកើតកាលពីព្រឹកមិញនេះ។
ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ប៉ុន្តែក្រោយមកក៏និយាយថា ការគំរាមកំហែង “បានកន្លងផុតទៅហើយ” ។ ប៉ុន្តែទោះជាយ៉ាងណា គេបានកត់សម្គាល់ឃើញថា នៅតែមាន ការប្រែប្រួលកម្រិតទឹកសមុទ្រតិចតួច នៅក្នុងតំបន់ឆ្នេរមួយចំនួន។
យ៉ាងណាមិញ នៅពុំទាន់មានសេចក្ដីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ។ ខណៈអ្នកស្រុក ប៉ាពួញូវហ្គីណេបានយកបណ្តាញសង្គមចែករំលែករូបភាព និងវីដេអូនៃផ្លូវបំបែក អគារ និងរថយន្តដែលរងការខូចខាត និងរបស់របរដែលធ្លាក់ពីលើធ្នើរផ្សារទំនើប។
វីដេអូនៃការខូចខាតរបស់សាកលវិទ្យាល័យមួយក្នុងទីប្រជុំជន Goroka ភាគខាងកើតបានបង្ហាញស្នាមប្រេះធំៗដែលលេចឡើងនៅតាមជញ្ជាំង និងបង្អួចដែលធ្លាក់ក្នុងកំឡុងពេលរញ្ជួយដី។ អ្នកស្រុកនៅ Lae និង Madang ដែលនៅជិតចំណុចកណ្តាលនៃគ្រោះរញ្ជួយដី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការរញ្ជួយគឺខ្លាំងជាងការរញ្ជួយដីមុនៗ។
គួរបញ្ចាក់ថា ការរញ្ជួយដីគឺជារឿងធម្មតានៅក្នុងប្រទេសប៉ាពួញូវហ្គីណេ ដែលស្ថិតនៅលើចិញ្ចៀនភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ជាចំណុចក្តៅសម្រាប់សកម្មភាពរញ្ជួយដី ដោយសារការកកិតរវាងបន្ទះផែនដី។ ទន្ទឹមនោះដែរ ការរញ្ជួយដីកម្រិត ៧.៥ រិចទ័រ បានអង្រួនតំបន់ភ្នំដាច់ស្រយាលរបស់ប្រទេសកាលពីឆ្នាំ ២០១៨ ដោយបានសម្លាប់មនុស្សជាង១០០ នាក់ និងបំផ្លាញផ្ទះរាប់ពាន់ខ្នងថែមទៀត៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាគខាងកើត ឥណ្ឌូណេស៊ី ជួបគ្រោះរញ្ជួយដីខ្លាំងក្លាកម្រិត ៦.២ រ៉ិចទ័រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន