ព័ត៌មានអន្ដរជាតិ
ភាគខាងកើត ឥណ្ឌូណេស៊ី ជួបគ្រោះរញ្ជួយដីខ្លាំងក្លាកម្រិត ៦.២ រ៉ិចទ័រ
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័របានវាយប្រហារខេត្ត Papua ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃសៅរ៍នេះ ប៉ុន្តែមិនបានបង្កជារលកយក្សស៊ូណាមិនោះទេ ។

ទីភ្នាក់ងារបាននិយាយថា ការរញ្ជួយដីនេះត្រូវបានចាត់ថ្នាក់ថាជាការរញ្ជួយដ៏ខ្លាំងក្លាមួយ បន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់ដែលមានកម្រិត ៦.០ រ៉ិចទ័រ, ៥.៩ រ៉ិចទ័រ និង ៥.៥ រ៉ិចទ័រក៏បានអង្រួនខេត្តនេះកាលពីប៉ុន្មានម៉ោងមុនផងដែរ ។
ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៧ និង ០៥ នាទីព្រឹក (ម៉ោងនៅទីក្រុងហ្សាការតា) ជាមួយនឹងចំណុចកណ្តាលនៅចម្ងាយ ៣៧ គីឡូម៉ែត្រភាគពាយព្យនៃស្រុក Memberamo Tengah និងជម្រៅ ១០ គីឡូម៉ែត្រនៅក្រោមផែនដី ។ ជាចុងក្រោយទីភ្នាក់ងារនេះបានឲ្យដឹងថា ទោះជាយ៉ាងណាការរញ្ជួយដីនេះមិនមានសក្តានុពលអាចបង្កឲ្យមានរលកយក្សស៊ូណាមិនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Xinhua
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


