Connect with us

កីឡា

ជុំ​ចុង​ក្រោយ​​ វគ្គ​​៤​​ក្រុម​​ លីគ​ CPL​ 2022​ ដល់​​ដើម​ខែ​​ធ្នូ​​ទើប​​ចប់​

បានផុស

នៅ

ការ​ប្រកួត​វិល​​ជុំ​សន្សំ​ពិន្ទុ វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៃ​ខេមបូឌានព្រីមៀរលីគរដូវ​កាល​២០២២ បាន​ចេញ​កាល​វិភាគ​ហើយ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​តុលា រហូត​ដល់​​ដើម​ខែធ្នូ​ទើបចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ចប់​ជុំ​ទី​៣ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​៤៦​ពិន្ទុ ឈរ​លើ​កំពូលតារាង តាម​រយៈ​​​​ជ័យជម្នះ​១៤​ដង ស្មើ​៤​ដង​ និង​ចាញ់​៣​ដង​ប៉ុណ្ណោះ​ ខណៈ វិសាខា លេខ​២​ មាន​៤០​ពិន្ទុ ពី​ការ​ឈ្នះ​១២​ដង ស្មើ​៤​ដង​ និង​ចាញ់​៥​ដង។ ចំណែក​ភ្នំពេញ​ក្រោន​លេខ​៣​ មាន​៣៦​​ពិន្ទុ ពី​ការ​ឈ្នះ​១០​ដង ស្មើ​៦​ដង និង​ចាញ់​៥​ ហើយ​បឹងកេត​លេខ​៤​មាន​៣៥​​ពិន្ទុ ពី​ការ​ឈ្នះ​១០​ដង ស្មើ​៥​ដង និង​ចាញ់​៦​ដង។

កម្មវិធី​ប្រកួត​វគ្គ​៤​ក្រុម​ចុង​ក្រោយ

ថ្ងៃ​ទី​២៩ តុលា ២០២២

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs បឹងកេត
  • ភ្នំពេញ​ក្រោន vs វិសាខា

ថ្ងៃ​ទី​១២ វិច្ឆិកា ២០២២

  • បឹងកេត vs ភ្នំពេញ​ក្រោន
  • វិសាខា vs ព្រះ​ខ័ន​រាជ​ស្វាយរៀង

ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០២២

  • បឹងកេត vs វិសាខា
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs ភ្នំពេញ​ក្រោន

ថ្ងៃ​ទី​២០ វិច្ឆិកា ២០២២

  • វិសាខា vs បឹងកេត
  • ភ្នំពេញ​ក្រោន vs ព្រះ​ខ័ន​រាជ​ស្វាយរៀង

ថ្ងៃ​ទី​២៦ វិច្ឆិកា ២០២២

  • បឹងកេត vs ព្រះ​ខ័ន​រាជ​ស្វាយរៀង​
  • វិសាខា vs ភ្នំពេញ​ក្រោន

ថ្ងៃ​ទី​៣ ធ្នូ  ២០២២

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs វិសាខា
  • ភ្នំពេញ​ក្រោន vs បឹងកេត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម