ព័ត៌មានជាតិ
ការអនុវត្តសាលក្រមជម្លោះដីស្រែអំបិល រវាងម្ដាយ និងកូនស្រីបង្កើត និងមនុស្ស ៣នាក់ទៀត ត្រូវបានលើកពេល
តុលាការខេត្តកំពត កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ មានគម្រោងចុះទៅអនុវត្តសាលក្រម ពាក់ព័ន្ធនឹងសំណុំរឿងជម្លោះដីស្រែអំបិល រវាងម្ដាយ និងកូនស្រីបង្កើត និងមនុស្ស ៣នាក់ផ្សេងទៀត បន្ទាប់ពីតុលាការបានកាត់ក្ដីឲ្យស្ត្រី ឈ្មោះ ឈុន ហឹង ជាម្ដាយឈ្នះក្ដី។

កាលពីថ្ងៃម្សិលមិញ នៅទីតាំងដីជម្លោះគេសង្កេតឃើញ មានប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមធ្វើជាសាក្សី ក្នុងការចុះអនុវត្តសាលក្រមនេះ។ ក៏ប៉ុន្តែ ក្រឡាបញ្ជីម្នាក់ បានសម្រេចមិនទាន់អនុវត្តដោយធ្វើកំណត់ហេតុថា អាជ្ញាធរមិនបានអញ្ជើញមកចូលរួម ក្នុងការអនុវត្តប្រកាសសាលក្រមនេះ ហើយបានពន្យាពេលនៅលើកក្រោយវិញ។

សូមជម្រាបថា ជម្លោះដីស្រែអំបិល រវាងម្ដាយ និងកូនស្រីបង្កើត និងមនុស្ស ៣នាក់ផ្សេងទៀត រហូតប្ដឹងដល់តុលាការនោះ ស្ថិតនៅក្នុងភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។ កាលពីពេលកន្លងទៅ តុលាការខេត្តកំពត បានកាត់ក្ដីឲ្យម្ដាយឈ្មោះ ឈុន ហឹង អាយុ ៨៥ឆ្នាំ រស់នៅក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ឈ្នះក្ដីលើកូនស្រី ឈ្មោះ ហោ សឺយ និងមនុស្ស ៣នាក់ផ្សេងទៀត ដែលមានដីនៅជាប់ព្រំប្រទល់ជាប់គ្នា។

ស្ត្រីឈ្មោះ ហោ សឺយ ដែលជាកូនស្រី បាននិយាយឲ្យដឹងថា ដីរបស់ខ្លួនបានទិញហ៊ុនគ្នា ជាមួយឈ្មោះ សុន កេងចំនួន ១៨ហិកតា និងជាមួយ ឈ្មោះ ថោង មុំ, ឈ្មោះ អេល មីន ជាង ៦ហិកតា ព្រមទាំងដីម្ដាយបង្កើតជាង ៥ហិកតា។ ប៉ុន្តែពេលតុលាការ បានចេញសាលក្រមសម្រេចកាត់ដីឲ្យឈ្មោះ ឈុន ហឹង ចំនួន៣១ហិកតា។

រឿងរ៉ាវចំនួនដីស្រែអំបិល ដែលតុលាការបានកាត់ទៅឲ្យម្ដាយដ៏ច្រើនលើសលប់នោះ ត្រូវបានកូនស្រីបង្កើត និងជាម្ចាស់ដី ៣នាក់ទៀត បង្ហាញការមិនសប្បាយចិត្តឡើយ និងបានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ បន្តទៀត។ ចំណែកឯភាគីឈ្មោះ ឈុន ហ៊ឹង ក៏បាននិយាយដោយខ្លីថា ដីស្រែអំបិលនោះ គាត់ជាម្ដាយបានកាន់កាប់ជាយូរឆ្នាំណាស់មកហើយ។ ប៉ុន្តែម្នាក់ៗ សុទ្ធតែមានការលោភលន់៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


