KPT+
អត្ថប្រយោជន៍ ៧ យ៉ាងនៃគុជខ្យង ចំពោះរាងកាយនិងផ្លូវចិត្ត
ការសិក្សាតាមហោរាសាស្រ្តលើគុជឬត្បូងបង្ហាញថា វាអាចស្រូបផលវិជ្ជមានឬអវិជ្ជមានចូលមនុស្សម្នាក់ៗ ដូច្នេះត្រូវពាក់ក្រោមការត្រួតពិនិត្យ និងការណែនាំពីហោរាសាស្រ្តពិតប្រាកដជៀសវាងមានបញ្ហាដោយសារមិនត្រូវធាតុគ្នា។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដែលអ្នកត្រូវធាតុជាមួយគុជ នឹងទទួលបានចំពោះផ្លូវចិត្តនិងផ្លូវកាយ៖

១. ជំនួយសុខភាព
គុជជួយលើកកម្ពស់សុខភាពទូទៅដោយការទប់ស្កាត់ជំងឺ និងជំងឺផ្សេងៗពីរាងកាយ។ វាបង្កប់នូវឥទ្ធិពលវិជ្ជមានទៅលើសរីរាង្គរាងកាយរួមមានស្បែក បេះដូង ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្តពូជ និងខួរក្បាលជាដើម។
២. ថ្នាំព្យាបាលជំងឺជាច្រើនមុខ
គុជខ្យងអាចជួយក្នុងការព្យាបាលជំងឺដែលពាក់ព័ន្ធនឹងសរីរាង្គដូចជា បញ្ហាបេះដូង ដំបៅ ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ ការផ្ចង់អារម្មណ៍ខ្លាំង សម្ពាធឈាមខ្ពស់ បញ្ហាមុនលើស្បែក និងអតុល្យភាពនៃការមករដូវចំពោះស្ត្រី។

៣. ធ្វើឲ្យអារម្មណ៍និងរាងកាយស្រស់ថ្លា
ដោយសារតែគុជខ្យងមានភាពត្រជាក់ពីធម្មជាតិ វាមានសមត្ថភាពគ្រប់គ្រងសីតុណ្ហភាពរាងកាយ និងសម្រួលស្ថានភាពលើសឈាមក្នុងរាងកាយ។ ការពាក់គុជមែនទែននិងធម្មជាតិផ្ដល់ឱ្យអ្នកនូវឧត្តមភាព និងជីវិតពោរពេញដោយរឿងសំណាង ជាពិសេសផ្តល់នូវភាពវិជ្ជមានទាក់ទងនឹងការងារ អាជីព ប្រាជ្ញា ទំនាក់ទំនង និងទ្រព្យសម្បត្តិ។
៤. អត្ថប្រយោជន៍ទៅតាមពណ៌
គុជមានពណ៌ ផ្កាឈូក ខៀវ ប្រាក់ លឿង និងខ្មៅជាដើម។ គុជលឿងតំណាងឲ្យភាពមានបាន ពណ៌ក្រហមបង្កើនសមត្ថភាពផ្លូវចិត្តនិងប្រាជ្ញា គុជពណ៌ខៀវបើកបុគ្គលិកលក្ខណៈខាងវិញ្ញាណ ចំណែកឯគុជពណ៌សជួយកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញនិងលេចធ្លោ។
៥. ផ្ដល់ពន្លឺ Aura ជុំវិញខ្លួន
Aura គឺជាពន្លឺធាតុមនុស្សប៉ុន្តែមិនអាចមើលឃើញដោយភ្នែកទទេឡើយ ពន្លឺនេះបង្ហាញពីសក្ដានុពលនិងសុខភាពរាងកាយពីខ្លួនមនុស្ស។ គុជជួយផ្ដល់នូវពន្លឺកាន់តែខ្លាំងនាំឲ្យជីវិតអ្នកកាន់តែល្អប្រសើរឡើង។

៦. អត្ថប្រយោជន៍យោងទៅតាមហោរាសាស្ត្រ
គុជគឺជាត្បូងនៃភាពស្ងប់ស្ងាត់និងភាពទន់ភ្លន់ ដូច្នេះវាមានឥទ្ធិពលទៅលើមនុស្សឆេវឆាវនិងផ្ចង់អារម្មណ៍ខ្លាំង។ វាក៏ត្រូវគេចាត់ទុកថាជាថ្មសុភមង្គលដែលផ្តល់កូនឲ្យគូស្វាមីភរិយាណាមិនអាចមានកូនយូរឆ្នាំផងដែរ។
សូមបញ្ជាក់ដែរថាអត្ថប្រយោជន៍ខាងលើទាំងប៉ុន្មានសុទ្ធតែសំដៅទៅលើគុជធម្មជាតិនិងពិតប្រាកដ៕
ប្រែសម្រួលដោយ៖ វារី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


