ព័ត៌មានជាតិ
ក្រុមមន្ត្រីសុខាភិបាល បន្តចុះបង្រៀនអំពីការថែទាំសុខភាព និងអនាម័យ ដល់ពលរដ្ឋភៀសសឹកតាមជំរំសុវត្ថិភាព
ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល បាននិងកំពុងបន្តចុះបង្រៀនអំពីការថែទាំសុខភាព និងអនាម័យខ្លួនប្រាណដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមជំរំសុវត្ថិភាព ដើម្បីបង្ការការឆ្លងជំងឺនានា។


បើតាមក្រសួងសុខាភិបាល បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមគ្រូពេទ្យ មន្ត្រី និងបុគ្គលិកសុខាភិបាល នៅមណ្ឌលសុវត្ថិភាព កំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់បំផុត ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ក្នុងនោះដែរ មន្ត្រី និងបុគ្គលិកសុខាភិបាល បានធ្វើការផ្សព្វផ្សាយអប់រំសុខភាព អនាម័យ ហូបស្អាត ផឹកស្អាតដល់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹកនៅទីទួលសុវត្ថិភាព និងបន្តយកចិត្តទុកដាក់ក្នុងការថែទាំ ព្យាបាល និងលើកកម្ពស់សុខុមាលភាព ដល់ពលរដ្ឋនៅគ្រប់ទីកន្លែង។


ក្នុងអំឡុងពេលយុទ្ធនាការអប់រំនេះដែរ មន្ត្រីសុខាភិបាល បានណែនាំ បង្រៀន អំពីការថែទាំសុខភាព និងអនាម័យខ្លួនប្រាណ ដល់ប្រជាពលរដ្ឋ ក្នុងការបង្ការឆ្លងជំងឺនានា។

យោងតាមក្រសួងមហាផ្ទៃ គិតចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៦ ល្ងាច ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦ មានជនភៀសសឹកចំនួន ២៥.៤០៧ នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះក្នុងចំណោមជនភៀសសឹកសរុបជាង ៦ សែន ៤ ម៉ឺននាក់ មាន ២៤២.២៦៧ នាក់ ក្នុងនោះ ស្រី្ត ១២៧.៨៨៦ នាក់ និងកុមារ ៧៨.៩០៧ នាក់ បន្តស្នាក់នៅជំរំ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


