KPT+
រឿង ៤ យ៉ាងដែលត្រូវដឹងពីតែគុជ
តែគុជត្រូវបានបង្កើតឡើងនៅតំបន់ Tainan និង Taichung ប្រទេសចិន ក្នុងទសវត្សឆ្នាំ ១៩៨០។ វាជាភេសជ្ជៈផ្អែមដែលត្រូវបានផលិតពីតែខ្មៅតៃវ៉ាន់ ទឹកដោះគោ ស្ករក្រហម គុជ គ្រីម និងទឹកក្តៅ។ សព្វថ្ងៃនេះ តែគុជបានវិវត្តន៍ខ្លួនយ៉ាងទូលាយនៅទូទាំងពិភពលោក។ វាត្រូវបានច្នៃដោយមានរសជាតិផ្សេងៗជាច្រើន អាស្រ័យលើហាងនីមួយៗ។
ទាំងនេះជារឿង ៤ យ៉ាងដែលយើងគួរដឹងពីតែគុជ!
១. តែគុជមានដើមកំណើតនៅតៃវ៉ាន់

នៅចុងឆ្នាំ ២០១៧ ហាង Tiger Sugar បានបើកជាលើកដំបូងនៅតំបន់ Taichung លើកោះតៃវ៉ាន់ ដោយច្នៃភេសជ្ជៈតែគុជទឹកដោះគោទៅជាបង្អែមបែបប្រពៃណីរបស់តៃវ៉ាន់។ ក្រោយមកហាង Tiger Sugar បានពង្រីកខ្លួនយ៉ាងខ្លាំង។ បច្ចុប្បន្នហាងនេះមាន ៦ នៅតៃវ៉ាន់ ៣ នៅហុងកុង និង ២ នៅសាំងហ្គាពួរ។
២. តែគុជមានគ្រឿងផ្សំសាមញ្ញតែ៣មុខប៉ុណ្ណោះ

តែគុជមិនមែនផ្សំមកពីទឹកតែទេ ប៉ុន្តែវាមានគ្រឿងផ្សំ៣មុខរួមមាន ទឹកដោះគោស្រស់ ទឹកស្ករស៊ីរ៉ូ និងគុជ។ ទឹកស្ករស៊ីរ៉ូ ត្រូវបានដាំក្នុងម្រិតកម្ដៅទាបឲ្យមានក្លិនឈ្ងុយ បន្ទាប់មកលាយគ្នាជាមួយទឹកដោះគោស្រស់ រួចដាក់គុជចូលជាការស្រេច។
៣. នៅក្នុងប្រទេសសិង្ហបុរីមានហាងតែគុជ ៩០ខុសៗគ្នា

យីហោតែគុជភាគច្រើននៅប្រទេសសិង្ហបុរីបានដាក់តែគុជនៅលើមីនុយរបស់ហាងរបស់ខ្លួន។ ដោយមានហាងតែគុជចំនួន ៩០ កន្លែងនៅទូទាំងប្រទេសនេះ។ យីហោ LiHO TEA បម្រើភេសជ្ជៈរសជាតិផ្លែបឺរ ខណៈដែលយីហោ MuYoo បម្រើតែគុជទឹកដោះគោក្ដៅ។
៤. អ្នកអាចធ្វើតែគុជនៅផ្ទះដោយខ្លួនឯងបាន
គ្រឿងផ្សំ
- គុជ ១៥០ ក្រាម
- ស្ករក្រហម ១០០ ក្រាម
- ទឹក ៣៥០ មីលីលីត្រ
- ទឹកដោះគោស្រស់ត្រជាក់
វិធីធ្វើ
- ដាក់គុជដាំឲ្យឆ្អិន រួចទុកមួយឡែក
- លាយស្ករក្រហមជាមួយទឹក (ទឹក ៣៥០ មីលីលីត្រ) យកទៅរំងាស់ និងកូរស្កររហូតរលាយអស់
- ដាក់គុជដែលឆ្អិន ចូលជាមួយទឹកស្ករដែលបានរំងាស់រួច ហើយកូរក្នុងកម្ដៅល្មមកុំឲ្យគុជជាប់គ្នា
- ចាក់ទឹកស្ករនិងគុជដែលបានលាយគ្នាចូលក្នុងកែវ រួចចាក់ទឹកដោះគោស្រស់ចូលជាការស្រេច៕
ប្រែសម្រួល៖សន្យា
ចុចអាន៖ហេតុអ្វីគេអាចដោះស្រាយបញ្ហា ក្នុងជីវិតបានរលូនជាងខ្ញុំ?
ចុចអាន៖យុទ្ធសាស្ត្រហាង 7-Eleven ដែលឈានចូលទៅ មិនអាចឃាត់ចិត្តមិនទិញបាន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង