ជីវិតកម្សាន្ដ
NewJeans ឈ្នះរង្វាន់ធំក្នុងកម្មវិធី Asia Artist Awards បន្ទាប់ពីបង្ហាញខ្លួនត្រឹមរយៈពេល ៤ ខែ
ក្រុមចម្រៀងនារីកូរ៉េ NewJeans បានឈ្នះពានរង្វាន់ធំនៅកម្មវិធី Asia Artist Awards ឆ្នាំ ២០២២ (AAA) ក្រោយពីពួកគេបង្ហាញខ្លួនជាផ្លូវការបានរយៈពេលតែបួនខែប៉ុណ្ណោះ។

ក្នុងនោះសមាជិកទាំងប្រាំរបស់ NewJeans ដែលមាន Minji, Hanni, Danielle, Haerin និង Hyein បានទទួលរង្វាន់ធំមួយក្នុងចំណោមរង្វាន់ធំទាំងប្រាំមួយរួមមាន Performance of the Year និងពាន រង្វាន់ Rookie of the Year ។

ជាមួយគ្នានេះ សមាជិកទាំងអស់បានថ្លែងសន្ទរកថា “យើងសប្បាយចិត្ត និងមានកិត្តិយសណាស់ ដែលបានសម្តែងនៅ AAA ឆ្នាំ ២០២២ ប៉ុន្តែឥឡូវនេះ យើងពិតជាអរគុណខ្លាំងណាស់ដែលបាន ឈ្នះរង្វាន់ធំបន្ថែមពីលើពានរង្វាន់ Rookie of the Year” ។ ពួកគេបានបន្តទៀតថា “យើងនឹងបង្ហាញការសម្តែងថ្មីៗបន្ថែមទៀតនៅថ្ងៃខាងមុខ ដូច្នេះសូមផ្តល់ការគាំទ្រដល់ពួកយើង។”

យ៉ាងណាមិញ នេះជាលើកទីបីហើយដែល NewJeans បានឈ្នះពានរង្វាន់ធំ បន្ទាប់ពីពូកគេបាន ឈ្នះពានរង្វាន់ពីកម្មវិធី The Fact Music Awards និងកម្មវិធីប្រគល់ពានរង្វាន់ Melon Music Awards៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Seungri អតីតសមាជិក Big Bang ជិតចេញពីពន្ធនាគារក្នុងពេលឆាប់ៗនេះហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


