ជីវិតកម្សាន្ដ
Seungri អតីតសមាជិក Big Bang ជិតចេញពីពន្ធនាគារក្នុងពេលឆាប់ៗនេះហើយ
បន្ទាប់ពីបញ្ចប់ការកាត់ទោសរយៈពេលជិតមួយឆ្នាំកន្លះមក Seungri អតិតសមាជិក Big Bang នឹងត្រូវដោះលែងពីពន្ធនាគារនៅដើមឆ្នាំ ២០២៣ ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េមានការភ្ញាក់ផ្អើលចំពោះព័ត៌មានមួយនេះ។

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានចុះផ្សាយថា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ Seungri អតិតសមាជិក Big Bang នឹងត្រូវបានដោះលែងពីពន្ធនាគារ។ ជាមួយគ្នានេះ អ្នកនិយមលេងអ៊ីនធឺណេតកូរ៉េជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសម្តែការប្រត្តិកម្មចំពោះព័ត៌មានមួយនេះ។

ទន្ទឹមនឹងនេះ អ្នកខ្លះក៏បារម្ភថា អតីតតារាចម្រៀងរូបនេះនឹងព្យាយាមវិលចូលសិល្បៈវិញ ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណេតបានបញ្ចេញមតិសំណូមពរលោកមេត្តាកុំត្រឡប់ចូលសិល្បៈវិញ ពីព្រោះ ពួកគេមិនចង់ឃើញមុខលោកទាល់តែសោះ។

យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០១៩ លោកSeungri អតិតសមាជិក Big Bang បានជាប់ពាក់ព័ន្ធនឹងករណីរឿងអាស្រូវ “Burning Sun” ដែលលោកត្រូវបានចោទប្រកាន់ក្រោមការចោទប្រកាន់ សរុប ចំនួន ៩ រួមមានការសម្រុះសម្រួលពេស្យាចារ ការលេងល្បែងស៊ីសងខុសច្បាប់នៅក្រៅប្រទេស ការចែកចាយរូបភាពអាសអាភាសខុសច្បាប់ ការកិបកេងបន្លំ ការបំភិតបំភ័យ និងការធ្វើទារុណកម្មជាដើម ។

បន្ទាប់មកក្នុងឆ្នាំ ២០២២ លោកត្រូវតុលាការយោធាជាន់ខ្ពស់បានកាត់បន្ថយការកាត់ទោសមកត្រឹម ១ ឆ្នាំ និង ៦ ខែ ដោយសេចក្តីសម្រេចនេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េជាច្រើនខឹងសម្បារ នៅពេលនោះ ពួកគេគិតថាការដាក់ទណ្ឌកម្មរបស់ Seungri គឺស្រាលពេក៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អាល់ប៊ុមរបស់ RM មេក្រុម BTS បំបែកប្រវត្តិសាស្ត្រ នៅលើតារាង Billboard 200
ចុចអាន៖លេចវត្តមានជំទាវទីមួយបារាំង មកទស្សនាខនសឺតក្រុម BLACKPINK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


