ជីវិតកម្សាន្ដ
មិនខ្ចីបកស្រាយមូលហេតុដាច់ចំណងស្នេហ៍ ៥ឆ្នាំ Aum បង្ហោះរូបលេង ធ្វើមិនដឹង
បន្ទាប់ហាយសូរ Pok បញ្ជាក់ពីការបញ្ចប់ចំណងស្នេហ៍រយៈពេល ៥ឆ្នាំជាមួយកំពូលតារាស្រី Aum Patchrapa ខាងស្រីឯណោះវិញហាក់មិនបកស្រាយអ្វីសោះ ហើយនាងបែរជាទៅបង្ហោះរូបលេងធ្វើមិនដឹង ដូចគ្មានអ្វីកើតឡើង។

អ្នកជំនួញវ័យក្មេង Pok បានចេញមុខបញ្ជាក់ពីស្ថានភាពទំនាក់ទំនងជាមួយអតីតមិត្តស្រី Aum តាមរយៈ IG ផ្ទាល់ខ្លួនរបស់លោកថា អ្នកទាំងពីរបានចែកផ្លូវគ្នាជាផ្លូវការ ហើយពុំមានអ្នកទី៣អ្វីមកជ្រៀតជ្រែកចំណងស្នេហ៍ពួកគេឡើយ ដោយការបែកគ្នានេះ គឺដោយសារមូលហេតុរៀងខ្លួនរវាងអ្នកទាំងពីរតែប៉ុណ្ណោះ។

ស្របពេលដែលលមហាជនមួយចំនួនចេះតែទាញអ្នកនេះអ្នកនោះចូលមកក្នុងរឿងបែកគ្នារវាង Aum និង Pok ជនដែលពាក់ព័ន្ធបានចេញមុខជាបន្តបន្ទាប់ ដើម្បីបកស្រាយថា ពួកគេមិនទាក់ទងអ្វីទាំងអស់។ ទន្ទឹមគ្នាដែរទស្សនិកជនជាច្រើនកំពុងរង់ចាំស្ដាប់ហេតុផលពី Aum ដូចគ្នា ថាតើអ្វីជាដើមចមពិតប្រាកដ ព្រោះកន្លងមក មិនធ្លាប់លេចឮព័ត៌មានជម្លោះរវាងនាង និងអតីតគូស្នេហ៍សូម្បីម្ដង។


ទោះបីជាទស្សនិកជនអន្ទះសាររង់ចាំចម្លើយយ៉ាងណាក្ដី Aum ហាក់មិនខ្វល់ឆ្លើយតបទៅនឹងចម្ងល់របស់ទស្សនិកជនឡើយ ដោយនៅល្ងាចថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣ នេះ នាងបានបង្ហាញខ្លួននៅលើបណ្ដាញសង្គម និងបានបង្ហោះរូបចំនួន ២សន្លឹក។ ជាមួយគ្នាដែរតារាស្រីវ័យ ៤៤ឆ្នាំរូបនេះ សរសេរខេបសិនថា ទូរសព្ទរបស់នាងបានខូច ដូច្នេះរាល់ការទំនាក់ទំនងមានការពិបាក ហើយនាងក៏សុំអភ័យទោសចំពោះការតបយឺតយ៉ាវ ព្រោះនាងប្រើ iPad វាមិនងាយស្រួលក្នុងការលើកនិយាយនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គេចោទសង្សារជាជនទី៣ ពេក មិត្តប្រុស Matt ចេញមុខទម្លាយសារមួយឃ្លា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


