ជីវិតកម្សាន្ដ
សុទ្ធតែជាតារាថៃជួរមុខ តែបែរជាប់ពាក់ព័ន្ធនឹងករណីឆបោក និងលាងលុយកខ្វក់ផ្អើលប្រទេស
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានតារាជួរមុខរបស់ថៃជាច្រើនរូប បានជាប់ពាក់ព័ន្ធនឹងករណីឆបោកអនឡាញ ព្រមទាំងលាងលុយកខ្វក់ ដែលបង្កការភ្ញាក់ផ្អើលដល់សាធារណជន ជាពិសេសជាតិសាសន៍នេះផ្ទាល់តែម្ដង។
ករណីជាក់ស្តែងមានដូចជា ការបោកបន្លំ ប្រើប្រាស់ភាពល្បីល្បាញដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន និងបង្ហាញនូវភាពស៊ីវល័យហៃសូ មកបញ្ឆោតភ្នែកអ្នកតាមដានតាមឲ្យជឿលង់ងុបងល់ រហូតជ្រុលខ្លួនចាយប្រាក់ទៅតាមពួកគេម្នាក់ៗ។
តារាសម្ដែង Pinky Savika ពាក់ព័ន្ធករណី Forex-3D
តារាសម្តែងថៃកាត់ឥណ្ឌារូបនេះ ជាប់ពាក់ព័ន្ធនឹងច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ (Forex-3D Scam) សម្រាប់ការផ្សព្វផ្សាយ / ការជ្រើសរើសបុគ្គលិក, ក្លែងបន្លំសាធារណៈ កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ សូម្បីតែម្ដាយនិងបងប្អូន ក៏ត្រូវតុលាការព្រហ្មទណ្ឌបង្គាប់ឲ្យបញ្ជូនខ្លួនចូលមន្ទីរឃុំឃាំង ក្នុងសំណុំរឿងឆបោក និងលាងលុយកខ្វក់ដូចគ្នា។
ក្នុងករណីកក្រើកប្រទេសថៃនេះដែរ មានជនរងគ្រោះចំនួន ៩,៨០៤ នាក់ ដែលបានដាក់ពាក្យបណ្តឹង តាំងពីខែតុលា ឆ្នាំ២០១៩ មក ដោយនាងប្រមូលបាននូវទំហំទឹកប្រាក់ចំនួន ៧០ លានដុល្លារ។ ជនរងគ្រោះទាំងនោះបានសម្រុកមកប្ដឹងសំណងខូចខាតប្រមាណ ៥៣លានដុល្លារពី Pinky ។ ប៉ុន្តែកាលណោះ រូបនាងអះអាងនៅក្នុងបទសម្ភាសន៍ថា នាងក៏ជាជនរងគ្រោះម្នាក់ដែរ ហើយថែមទាំងវិនិយោគអស់ជាង ១០លានបាត ហើយក៏គ្មាននរណាសងការខូចខាតដូចគ្នា។
ក្រោយមកទៀត ព្រះរាជអាជ្ញាចោទប្រកាន់ថា នាងជាអ្នកជួយក្នុងការផ្សព្វផ្សាយគម្រោងនេះ ណែនាំការវិនិយោគ និងបង្ហាញនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់តាំងពីដំបូងមក។ ប៉ុន្តែនាងបានស្នើសុំនៅក្រៅឃុំ និងផ្តល់ប្រាក់ធានា ៥លានបាត បន្ទាប់ពីជាប់ឃុំរយៈពេលបីខែ។ លក្ខខណ្ឌនៅក្រៅឃុំរួមបញ្ចូលទាំងការពិនិត្យចូលតុលាការជាប្រចាំ និងការរឹតបន្តឹងការធ្វើដំណើរចេញទៅក្រៅប្រទេសដែរ។
លុះមកដល់ខែធ្នូ ឆ្នាំ ២០២៤ ស្ថាបនិក និងអ្នកផ្សព្វផ្សាយកំពូលជាច្រើន រួមទាំងតារាល្បីៗដូចជា DJ Man និងភរិយាជាតារាសម្ដែង Baitoey ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអតិបរមា ២០ ឆ្នាំក្នុងមនុស្សម្នាក់ ព្រមទាំងសងសំណងរហូតដល់ ២.៤៧ ពាន់លានលានបាត (៧៥,៦០៤,៥៣០លានដុល្លារ) ពាក់ព័ន្ធនឹងករណី Forex-3D មិនខុសពី Pinky ឡើយ។

តារាសម្ដែងជួរមុខ រួមមាន Min Pechaya, Kan Kantathavorn និង Sam Yuranunt ពាក់ព័ន្ធ The Icon Group
បន្ទាប់ពីរឿងក្ដីឆបោក The Icon Group ផ្ទុះផ្អើលប្រទេសថៃកាលពីចុងឆ្នាំ២០២៤ ប៉ូលិសបានឃុំខ្លួនជនសង្ស័យ១៧រូប នៅពន្ធនាគារពិសេសបាងកក ដើម្បីរង់ចាំការកាត់ទោស។ ក្នុងនោះ តារាសម្តែងលំដាប់ជួរមុខ៣រូបមានទាំងតារាសម្ដែង Min Pechaya, ពិធីករទូរទស្សន៍ Kan Kantathavorn និងតារាសម្ដែង Sam Yuranunt ស្រាប់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអ្នកទាំង៣ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆបោក ដែលល្បីល្បាញថា ក្លែងបន្លំសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសពាក់ព័ន្ធដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង ៧០០ នាក់។
ក្រោយមក នៅល្ងាចថ្ងៃទី១៦ តុលា ឆ្នាំ២០២៤ តារាប្រុសស្រីរួមទាំងអ្នកពាក់ពា័ន្ធនឹងការឆបោក ត្រូវគេនាំខ្លួនទៅសួរនាំឈានដល់ការឃុំខ្លួនភ្លាមៗ។ យ៉ាងណា ក្រោយជាប់ឃុំមិនបានប៉ុន្មានផង មេធាវីប្រចាំតារាស្រី Min បានប្រាប់ថា នាងមានសំពាធផ្លូចិត្ត និងជំងឺប្រចាំកាយ។
បន្ទាបពីជាប់ជាប់ពន្ធនាគារ ៨៤ ថ្ងៃ តារាសម្ដែង Min Pechaya និង Sam Yuranunt ត្រូវដោះលែងឲ្យមានសេរីភាព ដោយសារតែរកមិនឃើញភ័ស្តុតាងពាក់ព័ន្ធនឹងរឿងក្ដីមួយនេះ។ ចំណែកអ្នកទាំង១៦នាក់ទៀត កាលណោះ ការិយាល័យអគ្គព្រះរាជអាជ្ញាបានបញ្ជាឲ្យកាត់ទោសពួកគេរៀងៗខ្លួន។
បើទោះជា តារាសម្ដែង Min និង Sam ទទួលបានយុត្តិធម៌ក៏ដោយ ប៉ុន្តែដំណើរការមុននៃសំណុំរឿង Icon Group បានជះឥទ្ធិពលទាំងកេរ្តិ៍ឈ្មោះ និងអាជីពរបស់ពួកគេរួចទៅហើយ។ ជាពិសេស រូបភាពរបស់អ្នកទាំងពីរបានខូចខាត និងបន្សល់ត្រឹមជាជនសង្ស័យជាប់ពាក់ព័ន្ធនឹងសំណុំរឿងបោកប្រាស់សាធារណៈជន ឬគម្រោងពីរ៉ាមីតដ៏កក្រើកប្រទេសថៃ។
ទន្ទឹមនឹងសំណុំរឿងកក្រើកប្រទេស សូម្បីតែតារាប្រុស២ដួងទៀត គឺពិធីករRattapoom Tokongsup និងតារាសម្ដែង Boy Pakorn ក៏សុទ្ធសឹងតែជាប់ពាក់ព័ន្ធពីបទឆបោកដោយចេតនា ទាក់ទងនឹងក្រុមហ៊ុន The Icon Group ដូចគ្នា។ ដោយសារតែគ្មានភត្តុតាងគ្រប់គ្រាន ទើបអ្នកទាំងពីរបានរួចខ្លួន និងប្រកាសឈប់ពាក់ព័ន្ធជាមួយថៅ កែIcon ភ្លាមៗ។

យូធូប Natthamon Khongchak និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម IG ក៏ជាជនឆបោកប្រាក់ ៥៩ លានដុល្លារ
នាង Natthamon រួមទាំងម្ដាយ ត្រូវបានចោទប្រកាន់ពីបទបោកប្រាស់លុយចំនួន ៥៩លានដុល្លារ នាងត្រូវគេចាប់ខ្លួននៅឥណ្ឌូនេស៊ី ហើយបញ្ចូនទៅកាន់ប្រទេសថៃ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល២ឆ្នាំ។ យូធូបរូបនេះ បានភៀសខ្លួនចេញពីទឹកដីថៃក្នុងឆ្នាំ ២០២២ ជាមួយម្តាយ និងជំនួយការ បន្ទាប់ពីគម្រោងវិនិយោគដ៏ធំបានដួលរលំ ដោយបន្សល់ទុកជនរងគ្រោះជាង ៦ម៉ឺននាក់។
កាលពីមុន នាងធ្វើជាពាណិជ្ជករប្តូរប្រាក់បរទេសដ៏ជោគជ័យ ទើបប្រើប្រជាប្រិយភាពរបស់ខ្លួន ដើម្បីបញ្ឆោតអ្នកតាមដានតាមរបស់នាង ព្រមទាំងចែករំលែកគន្លឹះនៃការជួញដូរជាមួយអ្នកជាវ YouTube ជិត១លាននាក់ ខណៈដែលអ្នកគាំទ្រជឿជាក់ថា នាងគឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ដោយសារតែបង្ហាញពីរបៀបរស់នៅដ៏ប្រណិតហៃសូគ្មានអ្នកប្រដូចបាន។

តារាស្រីម៉ូដែល Kiki Maxim ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងរបាយការណ៍របស់ Reddit ថាពាក់ព័ន្ធនឹងការបោកប្រាស់ការវិនិយោគរូបិយប័ណ្ណគ្រីបតូ និងការលាងលុយ – នាំទៅដល់ AMLO (ការិយាល័យប្រឆាំងការលាងលុយកខ្វក់) ទោះបីជាស្ថានភាពតារារបស់នាង និងលទ្ធផលផ្លូវច្បាប់នៅតែមិនច្បាស់លាស់ក៏ដោយ។

យ៉ាងណាមិញ តាមរយៈករណីខាងលើនេះបានបង្ហាញពីរបៀបដែលពេលខ្លះតារាល្បីៗ បានប្រើប្រាស់ឥទ្ធិពលលើបណ្ដាញសង្គម ដើម្បីទាក់ទាញជនរងគ្រោះឲ្យទុកចិត្ត ព្រមទាំងរៀបចំគម្រោងក្លែងបន្លំស្របច្បាប់ ដោយប្រើប្រាស់កិត្តិនាមរបស់ពួកគេរៀងៗខ្លួន។ ដូច្នោះនាំឲ្យមានបញ្ហាបោកប្រាស់តាមបណ្ដាញ ក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរនៅក្នុងប្រទេសថៃមកដល់សព្វថ្ងៃនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទំហំទ្រព្យសម្បត្តិ អតីតនាយករដ្ឋមន្ត្រីស្ត្រី ២រូបរបស់ថៃ សុទ្ធតែច្រើនហួសប្រមាណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


