ជីវិតកម្សាន្ដ
គេចោទសង្សារជាជនទី៣ ពេក មិត្តប្រុស Matt ចេញមុខទម្លាយសារមួយឃ្លា
រឿងរ៉ាវបែកបាក់គ្នារវាងសេដ្ឋី Pok និងតារាសម្ដែង Aum នៅតែជាប្រធានបទក្តៅមួយដែលត្រូវបានមហាជនលើកយកមកជជែកពាសពេញបណ្ដាញសង្គម មិនទាន់បញ្ឈប់នៅឡើយ ស្របពេលដែលតារាសម្ដែង Matt ត្រូវបានគេចោទប្រកាន់ថាជាជនទី៣ ដែលជាដើមចមនៃការចែកផ្លូវគ្នារបស់ Pok និង Aum ។

ក្រោយរងការចោទប្រកាន់សឹងមួយចំហៀងប្រទេស Matt បានចេញមុខបកស្រាយភ្លាមៗអំពីទំនាក់ទំនងនាង និង Pok ថាអ្នកទាំងពីរពុំមានអ្វីនឹងគ្នានោះទេ។ ថ្វីបើបានបកស្រាយយ៉ាងនេះក្ដី នៅតែមានអ្នករិះគន់ Matt ដដែល ហើយពួកគេបន្តសង្ស័យនាងមិនទាន់ឈប់។

ដោយអត់ទ្រាំពុំបាននូវរឿងអាស្រូវរញ៉េរញ៉ៃទាំងនេះ ពោះម៉ាយហាយសូរ Songkarn ដែលជាមិត្តប្រុសរបស់ Matt បានចេញមកការពារនាងយ៉ាងពេញទំហឹង និងទម្លាយច្បាស់ៗអំពីភាពស្និទ្ធស្នាលរវាង Matt និង Pok ដើម្បីកុំឱ្យរឿងកាន់តែវែងឆ្ងាយ។


តាមរយៈការបង្ហោះ Story នៅលើ Instagram ពោះម៉ាយ Songkarn បានស្នើសុំទស្សនិកជនឈប់មានការយល់ច្រឡំតទៀតទៅលើទំនាក់ទំនងរវាង Matt និង Pok ដោយលោកសរសេរថា “គ្មានអ្វីទាំងអស់រវាងពួកគេ ព្រោះពួកគេជាមិត្តនឹងគ្នាយូរហើយ” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិត្តប្រុសហៃសូរបស់ Aum ចេញមុខទម្លាយ ក្រោយល្បីថាជនទី ៣ ធ្វើឲ្យបែកគ្នា
ចុចអាន៖ ទម្លាយជំនួញវាល់លាន ២ កន្លែងដែល Aum Patchrapa កំពុងកាន់កាប់សព្វថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


