ព័ត៌មានអន្ដរជាតិ
២ ឆ្នាំក្រោយរដ្ឋប្រហារ មីយ៉ាន់ម៉ា ធ្លាក់ក្នុងគ្រោះមហន្តរាយ ខណៈ UN ឲ្យកងទ័ពស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីវិលវិញ
ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានព្រមានថា ក្នុងអំឡុងពេលជិត ២ ឆ្នាំក្រោយរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា បានធ្វើឲ្យប្រទេសមួយនេះកំពុងធ្លាក់ចូលក្នុងគ្រោះមហន្តរាយ ហើយ UN បានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិលវិញ ។

បើតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានឲ្យដឹងថា ចាប់តាំងពីកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គ្រប់ផ្នែកទាំងអស់នៃសិទ្ធិមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះយ៉ាងខ្លាំង ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយទៀតថា មានប្រជាជនយ៉ាងហោចណាស់ចំនួន ២,៨៩០នាក់ត្រូវបានសម្លាប់ដោយកណ្តាប់ដៃរបស់យោធា ចាប់តាំងពីរដ្ឋប្រហារ និងយ៉ាងហោចណាស់មនុស្សចំនួន ៧៦៧នាក់ត្រូវបានឃុំខ្លួន ។

ទន្ទឹមគ្នានេះយោធាក៏បានចាប់ខ្លួន និងដាក់ពន្ធនាគារមេដឹកនាំជាប់ឆ្នោតរបស់គណបក្ស (NLD) និងមនុស្ស ១៦,០០០នាក់ផ្សេងទៀតផងដែរ ។
លើសពីនេះទៅទៀត មនុស្សប្រមាណ ១លាន ២សែននាក់ត្រូវបានព្រាត់ប្រាស់ទីលំនៅក្នុងប្រទេស ចាប់តាំងពីរដ្ឋប្រហារមក ខណៈដែលមនុស្សជាង ៧ ម៉ឺននាក់ទៀតបានភៀសខ្លួនចេញពីក្នុងប្រទេស ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ រុស្ស៊ី ចោទ អាមេរិក និងណាតូ យក អ៊ុយក្រែន ជាកន្លែងដើម្បីសាកល្បងអាវុធថ្មីៗ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន