ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទ អាមេរិក និងណាតូ យក អ៊ុយក្រែន ជាកន្លែងដើម្បីសាកល្បងអាវុធថ្មីៗ
លោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់រុស្ស៊ី ឬ State Duma កាលពីថ្ងៃអាទិត្យបានចោទប្រកាន់ប្រទេសលោកខាងលិចថា កំពុងប្រើប្រាស់អ៊ុយក្រែនជាកន្លែងហ្វឹកហាត់ដើម្បីសាកល្បងអាវុធរបស់ពួកគេ ។

លោក Volodin បាននិយាយនៅក្នុងសារ Telegram ថា “ថ្ងៃនេះ អ៊ុយក្រែន គឺជាកន្លែងហ្វឹកហាត់សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងណាតូ ដើម្បីសាកល្បងអាវុធរបស់ពួកគេ និងសាកល្បងវិធីថ្មីនៃសង្រ្គាម” ។
លោកបានបន្ថែមថា លោកខាងលិចមិនគិតដល់ជីវិតរបស់ប្រជាជនអ៊ុយក្រែនទេ ហើយចាត់ទុកពួកគេជារបស់ប្រើហើយបោះចោលបាន ។

លោក Volodin បានអះអាងថា “ទាំងអស់នេះបង្ហាញពីការចូលរួមដោយផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងអរិភាពមួយនេះ ហើយប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីបានក្លាយជាមធ្យោបាយនៃការរំដោះប្រជាជនអ៊ុយក្រែន និងទឹកដី Slavic ពីពួកអាណានិគមអាមេរិក” ។
ទន្ទឹមនោះ លោក Volodin ក៏បានចោទប្រកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន លោក Volodymyr Zelensky ពីការដកហូតសិទ្ធិ និងសេរីភាពនយោបាយរបស់ពួកគេ បង្រ្កាបក្រុមប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ និងធ្វើទុក្ខបុកម្នេញវិហារគ្រិស្តអូស្សូដក់ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី បន្តបាញ់មីស៊ីលស្រោចលើ អ៊ុយក្រែន ខណៈក្រុងកៀវ កំពុងចាំរថក្រោះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត