ព័ត៌មានអន្ដរជាតិ
ហេតុផលចំនួន ៣ រុស្ស៊ី នឹងកម្ទេចរថក្រោះ អាមេរិក-អាល្លឺម៉ង់ ដែលបញ្ជូនឲ្យ អ៊ុយក្រែន ទៅជាផេះ
អ្នកជំនាញខាងយោធា និងជាអ្នកវិភាគរុស្ស៊ីលោក Alexey Leonkov បាននិយាយថា ការសម្រេចបញ្ជូនរថក្រោះពីសំណាក់ប្រទេសសមាជិកអង្គការណាតូ ឲ្យអ៊ុយក្រែនកាលពីពេលថ្មីៗនេះ នឹងត្រូវបានកម្ទេចដោយកងកម្លាំងរុស្ស៊ី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Leonkov បានលើកឡើងហេតុផលចំនួន ៣ ដែលរថក្រោះទាំងនោះនឹងត្រូវរុស្ស៊ីកម្ទេចឲ្យក្លាយជាផេះនៅក្នុងប្រទេសអ៊ុយក្រែន៖
១. សង្រ្គាមមុនៗបានបង្ហាញហើយថា រថក្រោះរបស់អង្គការណាតូមិនមែនជា “អាវុធដ៏អស្ចារ្យ” នោះទេ
លោក Leonkov បាននិយាយថា ទាំងរថក្រោះខ្លារខិន Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ និងរថក្រោះ M1 Abrams របស់សហរដ្ឋអាមេរិក គឺមិនអាចយកឈ្នះលើរុស្ស៊ីបាននោះទេ ។ រថក្រោះទាំងនេះបានសម្ញែងកម្លាំងរួចហើយនៅក្នុងជម្លោះយោធាផ្សេងៗ ហើយយកឈ្នះបានតែលើ សត្រូវដែលមានឧបករណ៍យោធាខ្សោយជាងខ្លួនប៉ុណ្ណោះ ។
បទពិសោធន៍ប្រយុទ្ធដំបូងរបស់រថក្រោះខ្លារខិន Leopard និងការខ្ទេចខ្ទីរបស់វាលើសមរភូមិបានកើតឡើង អំឡុងសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន ។ ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងពួកតាលីបង់, រថក្រោះ Leopard របស់កាណាដាចំនួន ៣ គ្រឿង និងរបស់ដាណឺម៉ាកចំនួន ៦ គ្រឿងរងការខ្ទេចខ្ទីមិនអាចដកថយបាន ខណៈ ១៥ គ្រឿងទៀតប្រើការលែងកើតតែម្ដង ។

ការបង្ហាញខ្លួនលើកដំបូងរបស់រថក្រោះ M1 Abrams គឺអំឡុងពេលប្រតិបត្តិការព្យុះខ្សាច់ ក៏ដូចជាសង្រ្គាមអាមេរិកជាមួយអ៊ីរ៉ាក់ក្នុងឆ្នាំ ១៩៩០ និង ១៩៩១ ដែលមានគោលដៅបណ្តេញកងទ័ពអ៊ីរ៉ាក់ចេញពីគុយវ៉ែត ។ ទោះបីជារថក្រោះបានដំណើរការដោយជោគជ័យនៅពេលនោះក៏ដោយ ក៏ប៉ុន្មានឆ្នាំក្រោយមក កងវរសេនាតូចរថក្រោះរបស់អាមេរិកបានបន្តការខាតបង់នៅក្នុងការប្រយុទ្ធតាមទីក្រុង អំឡុងពេលទីក្រុងវ៉ាស៊ីនតោនឈ្លានពានអ៊ីរ៉ាក់ ។ តាមសេចក្តីរាយការណ៍ រថក្រោះ Abrams ជាង ៨០ គ្រឿងត្រូវបានបំផ្លាញនៅពេលនោះ ហើយ ៥៣០ គ្រឿងត្រូវបានបង្ខំឲ្យត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីជួសជុល ។
២. រុស្ស៊ីមានឃ្លាំងអាវុធប្រឆាំងរថក្រោះខ្នាតធំ
លោក Leonkov បាននិយាយទៀតថា “នៅពេលដែលរថក្រោះទាំងនេះមកដល់អ៊ុយក្រែន អាវុធប្រឆាំងរថក្រោះជាច្រើនរបស់រុស្ស៊ីដែលមាននៅគ្រប់មូលដ្ឋាន ទាំងលើដីគោក និងអាកាស ចាំតែស្វាគមន៍រថក្រោះទាំងពីរប្រភេទនេះប៉ុណ្ណោះ ។
រថក្រោះ T-90M Proryv-3 របស់រុស្ស៊ីមានកាំភ្លើងទំនើបដែលមានសមត្ថភាពទម្លុះចូលផ្នែកខាងមុខនៃរថក្រោះរបស់ណាតូ ។ យោងតាមលោក Leonkov បានឲ្យដឹងថា ទាំងរថក្រោះប្រយុទ្ធ T-90M និង Т-72B3 របស់រុស្ស៊ីត្រូវបានបំពាក់ដោយគ្រាប់រ៉ុកកែតមុតស្រួចដែលអាចបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់រថក្រោះណាតូ ។

៣. រថក្រោះរបស់អង្គការណាតូប្រឈមមុខនឹងបញ្ហាថ្មីជាលើកដំបូង
លោក Leonkov បានគូសបញ្ជាក់ថា រថក្រោះរបស់ណាតូ ភាគច្រើននឹងមិនចូលរួមក្នុងការវាយលុកដោយផ្ទាល់នោះទេ ពោលរថក្រោះ Leopard 2 និងរថក្រោះ M1 Abrams នឹងត្រូវប្រយុទ្ធតែនៅក្នុងទីក្រុង និងក្នុងទីវាលមួយចំនួនប៉ុណ្ណោះ ហើយសម្រាប់នៅខែមេសា និងឧសភា អាកាសធាតុនៅអ៊ុយក្រែននឹងប្រែប្រួលក្ដៅត្រជាក់ ដូច្នេះម៉ាស៊ីនរថក្រោះនឹងប្រឈមមុខបញ្ហាមួយចំនួនជាលើកដំបូង ។
លោក Leonkov បានឲ្យដឹងទៀតថា រថក្រោះថ្មីទាំងនេះនឹងត្រូវដាក់ពង្រាយដើម្បីដោះស្រាយកិច្ចការដែលមានកម្រិតតូចតាចប៉ុណ្ណោះ ហើយបើយកពួកវាទៅប្រើការវាយលុកជាយុទ្ធយុទ្ធសាស្ត្រធ្ងន់ធ្ងរនោះគឺមិនអាចទៅរួចបានទេ ។

ចំណែកអ្នកជំនាញយោធាស៊ែប៊ី លោក Milovan Bajagic បានប្រាប់ Sputnik ថា “យើងនឹងឃើញឆាប់ៗនេះ តើរថក្រោះ Abrams ពិតជាមានប្រសិទ្ធភាពយ៉ាងណា ។ យើងនឹងឃើញចំណុចខ្វះខាតរបស់វា ខណៈពេលដែលប្រតិបត្តិការនៅលើដីអ៊ុយក្រែន យើងនឹងឃើញរថក្រោះជាប់ក្នុងភក់ ឬព្រិល ដោយសារតែវាគឺជារថក្រោះដ៏ធ្ងន់មួយ ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសនឹងបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១ គ្រឿងទៅកាន់អ៊ុយក្រែន ខណៈអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះប្រយុទ្ធធុន Leopards 2 ចំនួន ១៤ គ្រឿងទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវនៅត្រឹមចុងខែមីនាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ចោទ អាមេរិក និងណាតូ យក អ៊ុយក្រែន ជាកន្លែងដើម្បីសាកល្បង អាវុធថ្មីៗ
ចុចអាន ៖ រុស្ស៊ី ថា ជម្លោះនៅ អ៊ុយក្រែន តែ អាមេរិក ជាអ្នកទទួលផលចំណេញ
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


